កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ រយ:ពេលពេញ១សប្ដាហ៍កន្លមកនេះ ចាត់ទុកជារឿងជោគជ័យមួយ នៅក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។
![](https://cdn.troryorng.com/wp-content/uploads/2022/05/28103721/FB_IMG_1652455654374-1024x682.jpg)
តាមរយ:សារសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា “ខ្ញុំបានទទួលព័ត៌មានពីទីក្រុងភ្នំពេញ បញ្ជាក់អំពីការមិនមានកូវីដ១៩ ជាបន្តទៀត ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងទៅនេះ នេះគឺជាជោគជ័យធំណាស់ ដែលផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ តែខ្ញុំនៅតែបន្តការអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងបើទោះបីជាពេលនេះមិនមានការឆ្លងក៏ដោយចុះ ក៏ប៉ុន្តែយើងក៏នៅតែត្រូវប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយក៏បានដាក់ចេញកន្លងទៅ”។
![](https://cdn.troryorng.com/wp-content/uploads/2022/05/28103721/FB_IMG_1652455606916-1024x576.jpg)
ថ្លែងសារតាមសំឡេងពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា “ទោះបីជាកាតព្វកិច្ចពាក់ម៉ាសមិនត្រូវបានធ្វើតទៅទៀត ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តការលើកទឹកចិត្តសម្រាប់ប្រជាជនសម្រេចចិត្តដោយខ្លួនឯង ទៅលើការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ខ្ញុំក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង ចូលរួម ទទួលយកការចាក់ដុះជំរុញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន“។
សម្ដេចតេជោ បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោយពីទទួលបានការគាំទ្រលើការផ្ដល់វ៉ាក់សាំង ពីចិន អាមេរិក នឹងបណ្ដាប្រទេសផ្សេងៗទៀត ធ្វើឲ្យកម្ពុជា មិនខ្វះវ៉ាក់សាំងនោះទេ ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយពី សន្ទរកថារបស់សម្ដេច និង ប្រធានាធិបតីអាមរិក ក្រោយពេលភោជនាហារមួយនៅសហរដ្ឋអាមេរិក ដោយប្រធានាធិបតីអាមេរិក បន្ដគាំទ្រ និងផ្គត់ផ្គង់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ បន្ថែមទៀត សម្រាប់ប្រទេសកម្ពុជាក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
![](https://cdn.troryorng.com/wp-content/uploads/2022/05/28103720/FB_IMG_1652455575151-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/05/28103719/FB_IMG_1652455566997.jpg)
កាលពីពេលកន្លងមក សម្ដេចតេជោ បានចេញនូវវិធានការបន្ថែម ដោយបញ្ចូលក្រុមនិស្សិតប្រមាណជា ៤លាននាក់ ជាអាទិភាព នៅក្នុងការទទួលយកការចាក់ដូសជំរុញបន្ថែម ។
ប្រសិនបើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន ចាកចេញពី សហរដ្ឋអាមេរិក មកមាតុប្រទេសវិញ នៅថ្ងៃទី១៤ ហើយមកដល់កម្ពុជា នៅថ្ងៃទី ១៥ ឧសភា ២០២២៕
![](https://cdn.troryorng.com/wp-content/uploads/2022/05/28103718/FB_IMG_1652455559546-1024x683.jpg)