រឿងរ៉ាវដ៍កម្រក្នុងវិស័យបាល់ទាត់ដែលមាន ជីតា ឪពុក រហូតដល់ចៅប្រុស ដែលជាជនជាតិអុីតាលី លេងក្នុងក្លិប AC Milan តែមួយគត់តាំងពីឆ្នាំ ១៩៥៤ រហូតមកទល់នឹងបច្ចុប្បន្ន។

ត្រកូល Maldini ទាំង៣ជំនាន់បានបង្ហាញខ្លួនឱ្យក្លិប AC Milan ឈ្នះពាន Serie A លីគកំពូលរបស់ប្រទេសអុីតាលី សរុប១២គ្រឿងក្នុងនោះមានដូចជា៖
– លោកតា Cesare Maldini ឈ្នះ៤គ្រឿង (1954, 1956, 1958, 1961)
– ឪពុក Paolo Maldini ឈ្នះ៧គ្រឿង (1987, 1991, 1992, 1993, 1995, 1998, 2003)
– ចៅ Daniel Maldini ឈ្នះ១គ្រឿង (2022)

ត្រកូល Maldini ទាំង៣ជំនាន់បានបង្ហាញខ្លួនឱ្យក្លិប AC Milan សរុបចូលគ្នាចំនួន ១០០៩ប្រកួតក្នុងនោះមានដូចជា៖
– លោកតា Cesare Maldini បង្ហាញខ្លួនបាន ៣៤៦ប្រកួត
– ឪពុក Paolo Maldini បង្ហាញខ្លួនបាន ៦៤៨ប្រកួត
– ចៅ Daniel Maldini វ័យ២០ឆ្នាំ បង្ហាញខ្លួនបាន ១៥ប្រកួត៕

Share.