អង្គការសុខភាពពិភពលោក WHO បានព្រមានថា ហានិភ័យនៃជំងឺអុតស្វាច្រើនជាង ១,០០០ករណី ត្រូវបានរាយការណ៍នៅតាមប្រទេសនានា ក្រៅពីតំបន់អាហ្រ្វិកដែលជាទីកន្លែងឆ្លងដំបូងគេលើពិភពលោក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃ ពុធ សប្ដាហ៍នេះ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍នៅតាមប្រទេសដែលមិនធ្លាប់រកឃើញជំងឺនេះក៏ពិតមែន តែមកទល់នឹងពេលនេះ ជំងឺឆ្លងមួយនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រង និងអាចបង្ការបានតាមរយៈការរក្សាអនាម័យជាប្រចាំ។

លោកបន្ថែមថាមានប្រទេសចំនួន ២៩ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ចាប់តាំងពីខែឧសភា មក និង មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ដោយសារជំងឺនេះទេ។

គួរបញ្ជាក់ថា បើតាមប្រមុខអង្គការ WHO បានឲ្យដឹងថា ករណីជំងឺអុតស្វាច្រើនជាង ១,៤០០ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់អាហ្វ្រិកក្នុងឆ្នាំ២០២២នេះ ហើយក្នុងនោះមាន ៦៦នាក់បានស្លាប់ដោយសារជំងឺនេះ៕

ប្រភព៖ SBS News

Share.