ភ្នំពេញ ៖ យុវជនមួយក្រុមចេញពីធ្វើការជិះម៉ូតូចំនួន៤ គ្រឿង ត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យចំនួនមួយក្រុម ប្រដាប់ដោយដាវសាម៉ូរ៉ៃ ដំថ្ម ធ្វើសកម្មភាពកាប់ចិញ្ច្រាំកម្ទេចម៉ូតូអស់ចំនួន២គ្រឿង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នេះ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ក្រុមការងារឲ្យ បានដឹងថា ពួកគេមានគ្នាចំនួន ៨ នាក់ ជិះម៉ូតូចំនួន៤ គ្រឿង ចេញពីធ្វើការត្រឡប់ទៅផ្ទះ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈពេលដែរពួកគេធ្វើដំណើរមកដល់ ត្រង់ចំណុចកេីតហេតុម្តុំតាក់ខ្វាត មានបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវកន្លែងងងឹតបានយកដំថ្ម១ ដុំគប់ត្រូវម៉ូតូរបស់ យុវជនម្នាក់ក្នុងចំណោម៨នាក់ ។

ភ្លាមនោះយុវជនទាំងនោះបាននាំគ្នាបកម៉ូតូមកកន្លែងកើតហេតុវិញ គោលបំណងចង់ទៅសួរថា (ហេតុអ្វីបានជា បងគប់ខ្ញុំ ) មិនទាន់បានទៅដល់ផងក៏ លិចមុខក្មេងស្ទាវចំនួនមួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដំថ្ម និង ដំបង រត់ ចេញពី ក្នុងភូមិ ព្រែកតានូ ហៅ (តាក់ខ្វាត ) សំដៅមករកយុវជនទាំងអស់នោះ ភ័យស្លន់ស្លោរត់ចោលម៉ូតូ បាន ឱកាសក្រុមក្មេងស្ទាវបាននាំគ្នាកាប់ចិញ្ច្រាំ កម្ទេចម៉ូតូអស់ចំនួន២គ្រឿង និង កាប់ផ្តាច់យក ស្លាកលេខម៉ូតូអស់ ចំនួន១គ្រឿងផងដែរ។

ម៉ូតូដែរខូចខាត១ Honda Dream 017 ខ្ទិច វល់ ទី២ម៉ាក Honda Dream 016 ខ្ទិចស្ទើរទាំងស្រុងនិង បាត់ស្លាក់លេខម៉ូតូផងដែរ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកឯក្រុមក្មេងស្ទាវ ធ្វើសកម្មភាពរួចបាននាំ គ្នារត់ចូលក្នុងភូមិបាត់ស្រមោល ។

បច្ចុប្បន្ន ក្រោយ ពេល កេីតហេតុ កម្លាំងកងរាជអាវុធហត្ថនាំយុវជនរងគ្រោះទាំង ៨ នាក់ទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីឲ្យកម្លាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្មេងស្ទាវយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយបន្ត ទៀតផងដែរ៕

អត្ថបទ៖ លី សុភាស់

Share.