ភ្នំពេញ៖ បុរសម្នាក់ចងករសម្លាប់ខ្លួនក្នុងបន្ទប់ជួល ស្លាប់ចោលប្រពន្ធនិងកូន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព៍ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលប្រពន្ធនិងកូនជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់បានរុញទ្វាបន្ទប់​តែបន្ទប់ជាប់កន្លិះខាងក្នុង ក៏ស្រែកហៅប្តីតែមិនលឺឆ្លើយ ក៍ដេញកូនឲ្យទៅមើលតាមបង្អូចខាងក្រោយ ក៍ឃើញ ឪពុកយកខោជើងវែងចងកជាប់និងទ្វាបន្ទប់ទឹក ឃើញដូចនេះក៍ស្រែកយំប្រាប់ម្តាយថាម៉ាក់ ប៉ាចងកស្លាប់បាត់ហើយ បង្កការភ្ងាក់ផ្អើលដល់អ្នកជិតខាងជួយគាស់ទ្វាបន្ទប់ និងរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហើយ។

បើតាមប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ឌី ឡូត អាយុ៤៦ឆ្នាំ មុខរបជាងសំណង់ ស្នាក់នៅកន្លែងកើយហេតុ មានកូនប្រុសស្រី៥នាក់។ ហើយគ្រួសាររបស់គាត់មកជួលបន្ទប់ស្នាក់នៅទើបបានមួយសប្ដាហ៍ប៉ុនណ្ណោះ ហើយប្ដីរបស់មួយរយៈនេះចេះរវើរវាយ ដោយគាត់ធ្លាប់បានជូនប្ដីទៅអោយលោកប្រោសព្រហ្មផងដែរ ហើយនៅវេលាព្រឹកកើតហេតុប្ដីរបស់គាត់ថា មិនស្រួលខ្លួនមិនបានទៅធ្វើទេ សម្រាកនៅបន្ទប់ជួលតែម្នាក់ឯង នៅពេលគាត់ត្រឡប់មកពីធ្វើការវិញគោះទ្វារហៅប្ដីមិនលឺឆ្លើយអោយកូនអើតមើលតាមបង្អួចឃើញប្ដីចងកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេវិទ្យាសាស្រ្តនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសព រួចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ​ហើយបានធ្វើកំណត់ហេតុប្រគល់សព ឲ្យសាច់ញាតិ យកធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ៕

អត្ថបទ៖ សេង សាវី

Share.