![](https://cdn.troryorng.com/wp-content/uploads/2022/07/28090007/293470740_171491038739378_6521825951497432234_n-1024x1024.jpg)
ការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្នុងជំនួបរវាងក្រុមបាល់ទាត់អង្គរថាយហ្គឺរ ទល់នឹងបឹងកេត ដែលបញ្ចប់លទ្ធផល ០-០ នៅកីឡដ្ឋានហនុមាន មានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១១នេះសរុប ៤៨៥៧នាក់។
ក្នុងនោះលោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញការកោតសរសើរ និងអរគុណដល់អ្នកគាំទ្រនៅខេត្តសៀមរាប ដែលសាងកំណត់ត្រាថ្មីក្នុងនាមជាក្រុមមានអ្នកចូលទស្សនាច្រើនជាងនៅរដូវកាលនេះ។
លោក Akihiro ក៏បន្តស្នើរសុំឲ្យអ្នកគាំទ្រចូលទស្សនាឲ្យបាន ៥០០០នាក់ សម្រាប់ការប្រកួតរវាង អង្គរថាយហ្គឺរ ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញថាសៀមរាបជាខេត្តគម្រូ៕
![](https://cdn.troryorng.com/wp-content/uploads/2022/07/28090001/277108086_2368336176636597_6445750604840420349_n.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/07/28090006/294333015_2467498040053743_63745185754850977_n-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/07/28090002/293958434_171489992072816_5506665990302527646_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/07/28090009/293944301_171490065406142_6673940172265121346_n-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/07/28090012/294133408_171490238739458_933447054370871228_n-1024x1024.jpg)
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)