![](https://cdn.troryorng.com/wp-content/uploads/2022/07/28085113/273771250_4629570397168930_3918231088484907063_n.jpg)
យុវជនឈ្មោះ វ៉ាស៊ុណាន់ កៈសិដេជ ហៅក្រៅ (Dome) កូនប្រុសរបស់លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ ត្រៀមទៅប្រកួតនៅឥណ្ឌូណេស៊ី។
គួរដឹងថាពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
កន្លងមកយុវជន Dome ក៏ធ្លាប់ជាប់ក្នុងការតេស្តដំណាក់កាលទី១នៅសាលាបាល់ទាត់យុវជនក្លិប Barcelona ប្រចាំនៅប្រទេសអេស្ប៉ាញ និងយុវជនក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់ ខណ:នៅ កម្ពុជា រូបគេគឺជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៦ឆ្នាំ៕
ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ៖
![](https://cdn.troryorng.com/wp-content/uploads/2022/07/28085114/295353402_3332970226940462_488652522698897982_n-1024x1024.jpg)
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ក្រោមការដឹកនាំរបស់លោក Inoue Kazunori ស្ថិតនៅពូល C ជាមួយ៖ ម៉ាឡេស៊ី, អូស្ត្រាលី និង មីយ៉ាន់ម៉ា៕
![](https://cdn.troryorng.com/wp-content/uploads/2022/07/28085112/Screenshot-5-1024x389.png)
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)