![](https://cdn.troryorng.com/wp-content/uploads/2022/08/28083726/296863535_3341015829469235_2181043317490297782_n-1024x845.jpg)
បន្ទាប់ពីម្ចាស់ផ្ទះឥណ្ឌូនេសុី មិនមានការផ្សាយផ្ទាល់ពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022។
ពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចិត្តទិញសិទ្ធិការប្រកួតរបស់កម្ពុជាទាំង ៣ប្រកួតនៃវគ្គជម្រុះក្នុងពូល និងធ្វើការផ្សាយផ្ទាល់ដោយខ្លួនឯង ដោយមន្រ្តីសារព័ត៌មានក្រុម ដោយប្រើប្រាស់ឧបករណ៍របស់ខ្លួនដែលមាន ជាមួយកាមេរ៉ាមួយគ្រឿង (One camera broadcasting) ដើម្បីនាំយកការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ មកជូនបងប្អូនអ្នកគាំទ្រអាចទស្សនាបាន។
គួរដឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ នឹងត្រូវប្រកួត ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន Maguwoharjo Sleman៕
![](https://cdn.troryorng.com/wp-content/uploads/2022/08/28083836/297338433_3340782192825932_4730626528672361983_n-819x1024.jpg)
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)