ភ្នំពេញ៖ លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  កាលពីថ្ងៃទី៦ ខែ សីហាឆ្នាំ២០២២ បានឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ ហេង សុភាព ភេទស្រីអាយុ៣៨ ឆ្នាំ មុខរបរលក់ដូរ មានទីកន្លែងកំណើតនៅភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម២ ជាបណ្តោះអាសន្ន ពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ អត់លុយ ៥ម៉ឺនដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២ តាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផា សារ៉ាណា ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ៕

Share.