ភ្នំពេញ៖ បុរសម្នាក់បេីក រថយន្តម៉ាក PRIUS ក្នុងសភាពងងុយគេងមកដល់ផ្លូវរាង ងងឹតផងនោះបានទៅ បុករថយន្ត PRIUS មួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយរងការខូចខាតទាំង២គ្រឿង។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃើញរថយន្ត PRIUS មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-9486 បេីកបរដោយបុរសម្នាក់ ទិសដៅពី ជេីង ទៅ ត្បូង។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយសាររាងងងុយគេង ម្យ៉ាងវិញ ផ្លូវមាន សភាពងងឹតផងនោះក៏បាន រេចង្កូតទៅបុកពីក្រោយ រថយន្ត PRIUS ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពត 2B-3868 រួមដំណេីរក្នុងរថយន្តមួយគ្រួសារ បណ្តាលអោយរថយន្ត ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែកឯរថយន្តបង្កហេតុវិញនោះ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា ។

ក្នុងហេតុការណ៍នោះដែរបណ្តាល ម្ចាស់រថយន្តម្ខាងបានរងរបួសត្រូវក្បាល ត្រូវបានបងប្អូនសាច់ញាតិដាក់តាមរថយន្តផ្ទាល់ខ្លួនទៅសង្រ្គោះ ចំណែកឯងម្ខាងទៀតមិនមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុគេបានឃើញតំណាងមកពីភាគីទាំងសងខាងមកចរចារដោះស្រាយគ្នា ផងដែរ ប៉ុន្តែមិន បានត្រូវគ្នានោះឡើយដោយសារម្នាក់ៗសម្អាងថាត្រូវរៀងៗខ្លួន។បន្ទាប់មក ដោយសារឃើញភាគីទាំងសងខាង រាងតឹងសសៃកដាក់គ្នា ទេីប សមត្ថកិច្ចមូលដ្ថាន រាយការណ៍ទៅ សមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ មកវាល់វែងរួចយករថយន្តទាំង២ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ឆិកា
