ភ្នំពេញ៖បុរសជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបេីកបររថយន្ត ក្នុងស្ថានភាពងងុយគេង រេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាល អោយរថយន្តរងការខូចខាតយ៉ាងដំណំ ទ្រូងផ្លូវបាន រេចេញ ពីជួរ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៩:០០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបាន បញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃើញ រថយន្ត មួយគ្រឿង ម៉ាក KAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK 7854 បេីកបរដោយជនជាតិស្បែកខ្មៅម្នាក់ ទិសដៅ ពីលិចទៅកេីត ស្រាប់តែមកដល់ចំណុចកេីតហេតុ សង្ស័យម្ចាស់រថយន្តងងុយគេងផងនោះ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯក្បាលនាគ ពុះចែកទ្រូងផ្លូវវិញ រត់ចេញជាពីរជួរ ភ្លាមៗនោះម្ចាស់រថយន្តដែលជាជនជាតិស្បែកខ្មៅ បានបេីកទ្វារ រថយន្តគេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង រួចស្ទូចយករថយន្តទៅរក្សារទុក រង់ចាំចូលខ្លួនដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕

អត្ថបទ និង រូបភាព៖ ទូច វិច្ចិកា
