ព្រះសីហនុ ៖​ អគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់អាគារមួយកន្លែងជាន់ទី៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូត្រេះ (ឆៃណាថោន) ក្រុងព្រះសីហនុ ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍។

ហេតុកាលនេះកើតឡើងនាវេលាម៉ោងេជាង៨ យប់ ថ្ងៃទី ០៨ ខែកញ្ញា េះឆ្នាំ២០២២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុភ្លាមៗ គេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ អាវុធហត្ថចំនួន០២គ្រឿង និង រថយន្តP. L ០៣ គ្រឿង ចេញដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង។

តាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានប្រាប់ឲ្យដឹងថា អគ្គីភ័យខាងលើនេះ​ បណ្ដាលមកពីទុសេ្សខ្សែភ្លើង ទើបធ្វើឲ្យឆេះបន្ទប់ចំនួន២ នៅជាន់ទី០៥ និងជាន់ទី០៦ គឺបន្ទប់លេខ៥១៩ និង៦១៩ នឹងបានឆេះសម្ភារៈមួយចំនួននៅក្នុងបន្ទប់ តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គឺខូចខាតតែសំភារៈប៉ុណ្ណោះ៕

អត្ថបទ៖ ក្រុងព្រះសិហនុ

Share.