បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តយុវជនសរុប ៤០០០នាក់ ទីបំផុតបានរកឃើញយុវជនដ៏មានទេពកោសល្យចំនួន២រូបគឺ លី សូសៀ និង ហាន់ ទី ដែលជាប់ទៅហ្វឹកហាត់រយៈពេល ២សប្តាហ៍នៅប្រទេសជប៉ុនជាមួយក្លិប TOKUSHIMA VORTIS តាមរយៈកិច្ចសហការរវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងកម្មវីធី​ POCARI SWEAT Japan Youth Dream Challenge។

ក្នុងនោះយុវជនឆ្នើម ​លី​ សូសៀ​ បានថ្លែងប្រាប់សារព័ត៌មានត្រយងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថារំភេីបសប្បាយរីករាយខ្លាំង​។ ព្រោះខ្ញុំមិននឹកស្មានថាខ្លួនឯងអាចជាប់ទៅប្រទេសជប៉ុន។ ហេីយខ្ញុំនិងប្តេជ្ញាថាខ្ញុំធេី្វអោយបានល្អអំឡុងពេលហ្វឹកហាត់នៅប្រទេសជប៉ុន​ដេីម្បីយកបទពិសោធន៍មកអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្ញុំដេីម្បីមកសម្រេចក្តីស្រមៃលេងនៅកិ្លបបាល់ទាត់អង្គរថាយហ្គឺរ»។

គោលបំណងនៃការបង្កើតកម្មវីធីនេះឡើង៖
ដោយសារតែបាល់ទាត់​ជា​កីឡា​ដែល​ពេញ​និយម​បំផុត​នៅក្នុងប្រទេស​កម្ពុជា។ ពួកយើងមានគោលបំណងផ្តល់នូវការបង្កើនភាពក្លាហាន ដើម្បីបោះជំហានទៅមុខក្នុងការបង្កើតនូវឱកាសប្រកួតប្រជែងជាសកលដោយស្មើភាពគ្នាសម្រាប់យុវជនទូទាំងប្រទេសកម្ពុជា។ កីឡាករដែរត្រូវបានជ្រើសរើស និងអ្នកដែលនៅជុំវិញខ្លួនយើង ចង់អោយពួកគាត់មាន ក្តីសុបិន និងក្តីសង្ឃឹមជាច្រើនដើម្បីឈានទៅមុខជំហានដំបូង។

ខាងក្រោមនេះគឺជាំកម្រងឯកសារវីដេអូអំពីជ័យលាភីក្នុងកម្មវិធី “POCARI SWEAT Japan Youth Dream Challenge” រកឃើញយុវជនឆ្នើម២ រូបគឺ យុវជន ហាន់ ទី (ដែលជំនួសដោយយុវជន គារ ពិសិទ្ធិ ដោយបញ្ហាផ្ទាល់ខ្លួន) និង យុវជន លី សូសៀ៕

Share.