អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ជនជាតិអាហ្សង់ទីន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff នៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។
គួរដឹងថាលោកគ្រូ Felix Dalmas ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយអ្វីដែលអ្នកគាំទ្រកម្ពុជាចងចាំមិនភ្លេចនោះគឺ លោកបានឈរដឹកនាំកូនក្រុមទាំងមានបញ្ហារបួសជើងមិនទាន់វះកាត់ និងជួយក្រុមកម្ពុជាបំបែកប្រវត្តិសាស្រ្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Sea Games ២០១៩ នៅប្រទេសហ្វីលីពីន៕

