ថ្មីៗនេះអ្នកគាំទ្រពិសេសអ្នកដែលស្នេហាភាពយន្តភាគចិនកំពុងតែរីករាយ នៅពេលទទួលបានដំណឹងថាស្រីស្អាតទម្រង់មុខកូនកាត់កញ្ញា Dilraba នឹងចាប់ដៃគូសម្ដែងជាមួយនឹងតួឯកប្រុសដែលទទួលបានពានរង្វាន់ជាបុរសដែលសង្ហាជាងគេបំផុតលើផែនដី។
សារព័ត៌មានចិនបានចេញផ្សាយថា Dilraba កំពុងតែត្រៀមសម្ដែងភាពយន្តភាគចិនថ្មីជាមួយនឹង xiao zhan ប៉ុន្តែមិនទាន់មានសេចក្ដីបញ្ជាក់ថារឿងដែលអ្នកទាំងពីរសម្ដែងនោះជារឿងបុរាណ ឬរឿងសម័យ ហើយសាច់រឿងមានលក្ខណៈបែបណានៅឡើយទេ។
អានអត្ថបទ ឆាកថើបជញ្ជក់មាត់រវាង Yang Yang និង Dilraba ធ្វើឱ្យអ្នកទស្សនាអស់ខ្យល់ជំនួស! (Video Inside)
អានអត្ថបទ Fan ញញឹមបិទមាត់មិនជិតក្រោយឮដំណឹងល្អបន្តកន្ទុយគ្នារបស់ Yang Yang និង Dilraba
សម្រាប់ xiao zhan ឆ្នាំនេះអាចចាត់ទុកថាជាឆ្នាំមាសឆ្នាំពេជ្រសម្រាប់គេ ព្រោះក្រៅពីមានសមិទ្ធិផលជាភាពយន្តភាគដើម្បីជាចំណីចក្ខុនៃអ្នកទស្សនាហើយនោះ បុរសមុខមាត់សង្ហារូបនេះធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្ដែងបុរសដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសចិនដីគោក ហើយទទួលបានពានជាបុរសដែលសង្ហាបំផុតលើផែនដីឆ្នាំ២០២២ ពីទស្សនាវដ្ដី Nubia Magazine សរុបមកវិញ xiao zhan គឺពិតជាតារាមួយដួងដែលមានលក្ខណៈសម្បត្តិលេចធ្លោរមិនធម្មតានោះឡើយ។
ងាកមកវិញ Dilraba ក៏មិនធម្មតាប៉ុន្មានដែរ ព្រោះក្រៅពីជាម្ចាស់ក្សត្រីក្នុងវិស័យសម្ដែងហើយនោះ កញ្ញានៅមានការងារច្រើនមុខច្រើនផ្នែកទៀត មិនថាថតដាក់គ្របទស្សនាវដ្ដី ថតស្ពតពាណិជ្ជកម្ម និង ការងារលើវិស័យសិល្បៈជាច្រើនទៀត ដូច្នេះអាចនិយាយបានថាឆ្នាំនេះក៏ជាឆ្នាំមាសឆ្នាំពេជ្រសម្រាប់កញ្ញាដូចគ្នា៕
ប្រភព បរទេស