តារា​ចម្រៀង​ម្ចាស់​ពាន​ ​American Idol​ ដែល​ជា​បេក្ខជន​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​បាន​ចេញ​មក​ប្រកាស​ជា​សាធារណ:​ថា​ខ្លួន​ជា​សមាជិក​​ LGBTQIA តាម​រយ:​សំណេរ​ពោរពេញ​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ជា​ទី​បំផុត​

សូម​ចុច​អាន៖ F4 កូរ៉េ ​ធ្វើ​ឱ្យ​គណៈកម្មការ​ AGT ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​ស្ដាប់​​អ្នក​ទាំង​៤​ Cover បទ​​ «All My Life»!

សារ​ព័ត៌មាន​ Yahoo បាន​លើក​យក​ការ​រៀបរាប់​ក្នុង​ Account IG របស់​ David មក​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖
«​ខ្ញុំ​ចង់​ទុក​រឿង​នេះ​ម្នាក់​ឯង​ ​តែ​ខ្ញុំ​គិត​ថា​រឿង​នេះ​សំខាន់​សម្រាប់​មនុស្ស​ជា​ច្រើន​។ ​ខ្ញុំ​បាន​ទទួល​យក​ការ​ពិត​ ហើយ​ប្រាប់​រឿង​នេះ​ទៅ​កាន់​គ្រួសារ​ជា​យូរ​មក​ហើយ​ថា​ខ្ញុំ​មិន​ច្បាស់​ពី​ភេទ​របស់​ខ្លួន​ឯង​នោះ​ទេ​។ កាល​ពី​ឆ្នាំ​២០១៤ ​ខ្ញុំ​បាន​សារភាព​ទៅ​កាន់​គ្រួសារ​ខ្ញុំ​ថា​ខ្ញុំ​ជា​ Gay (បុរស​ស្រលាញ់​បុរស​) ប៉ុន្តែ​ខ្ញុំ​ស្រាប់​តែ​ចាប់​អារម្មណ៍​ថា​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​មនុស្ស​ទាំង​ពីរ​ភេទ​។ ក្រោយ​មក​ទៀត​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​លែង​មាន​អារម្មណ៍​ត្រេកត្រអាល​​​លើ​រឿង​ផ្លូវភេទ​ច្រើន នោះ​ប្រហែល​ដោយ​សារ​តែ​ខ្ញុំ​ចង់​រក្សា​ខ្លួន​រហូត​ដល់​ថ្ងៃ​រៀបការ​។ ខ្ញុំ​ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​ឆ្លង​កាត់​បទ​ពិសោធ​នៃ​អារម្មណ៍ LGBTQIA ហើយ​ខ្ញុំ​ដឹង​ថាមាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​ រហូត​ធ្វើ​ឱ្យ​គេ​ទទួល​អារម្មណ៍​ថា​ខ្លួន​ឯកោ​ ដូច្នេះ​ខ្ញុំ​ចេញ​មក​និយាយ​នេះ​សង្ឃឹម​ថា​នឹង​ជួយ​ចែក​រំលែក​នូវ​ការ​យល់​ដឹង​ដល់​ពួក​គេ​បាន​ខ្លះ​។»​ ​នេះ​ជា​អ្វី​ដែល​ Devid Archuleta បាន​រៀបរាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន។

អតីត​ម្ចាស់​ពាន​ American Idol ឆ្នាំ​២០០៨​ រូប​នេះ​​បាន​បន្ត​ទៀត​ថា​បើ​សួរ​ថា​តើ​លោក​ជា​ភេទ​អ្វី​នោះ​ លោក​មិន​អាច​ឆ្លើយ​បាន​នោះ​ទេ​ ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ផ្សេង​ៗ​ទៀត​ទុក​ចន្លោះ​មួយ​ដើម្បី​ស្វែង​យល់​ពី​ក្រុម​ LGBTQIA ឬ​ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ដូច​ជា​លោក​ ដើម្បី​ឱ្យ​ពួក​គេ​មាន​តុល្យភាព​ជំនឿ​ហើយ​ជួយ​ឱ្យ​គេ​បាន​ដឹង​ពី​អត្តសញ្ញាណ​ខ្លួន​ឯង​ដូច​ជា​លោក​​បាន​ដឹង​ពី​ខ្លួន​ឯង​ដែរ​។

David Archuleta ដែល​បច្ចុប្បន្ន​មាន​អាយុ​៣០​ឆ្នាំ​បាន​បន្ត​ទៀត​ថា​៖ «ជូន​ចំពោះ​អ្នក​ដែល​មិន​ទាន់​យល់​ពី​អារម្មណ៍​ខាង​ក្រៅ​នៃ​មនុស្ស​ដែល​មាន​ភេទ​​ប្រតិព័ទ្ធ​នឹង​ភេទ​ផ្ទុយ​គ្នា​ ខ្ញុំ​សូម​ឱ្យ​អ្នក​យល់​ ព្រោះ​ខ្ញុំ​បាន​ព្យាយាម​មក​ជិត​២០​ឆ្នាំ​ហើយ​ ដើម្បី​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ រហូត​ទី​បំផុត​ខ្ញុំ​ដឹង​ថា​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ខ្ញុំ​មក​បែប​នេះ​។ ក្រៅ​ពី​មិន​ស្អប់​អ្វី​ដែល​ខ្ញុំ​គិត​ថា​ខុស​ ខ្ញុំ​ដឹង​ថា​ព្រះ​ជា​ម្ចាស់​ស្រលាញ់​នូវ​អ្វី​ដែល​ខ្ញុំ​ជា​ខ្ញុំ​ មិនមែន​ជា​ភេទ​ណាមួយ​របស់​ខ្ញុំ​នោះ​ទេ​។ ប្រសិន​បើ​នរណា​ម្នាក់​ជ្រើសរើស​រស់​នៅ​ខុស​ពី​អ្វី​ដែល​គេ​ធ្លាប់​បាន​ប្រាប់​ឱ្យ​មាន​ជំនឿ​ថា​នោះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ សូម​មាន​មេត្តា​ចំពោះ​ពួក​គេ​ផង​ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​របស់​គេ​វែង​ឆ្ងាយ​ហើយ​ហត់​នឿយ​ខ្លាំង​ណាស់​ ថែម​ទាំង​មិន​អាច​កែប្រែ​អ្វី​បាន​ថែម​ទៀត​ផង​។»

អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​បាន​បញ្ចេញ​មតិ​វិជ្ជមាន​​លើក​ទឹក​ចិត្ត​នៅ​ខាង​ក្រោម​សំណេរ​របស់​លោក​ដោយ​ក្នុង​នោះ​មាន​សំឡេង​គាំទ្រ​ពី​មិត្ត​រួម​ប្រកួត​កម្មវិធី​ American Idol រដូវកាល​ទី៧​ ​និង​ជា​បេក្ខជន​ Top2 ជា​មួយ​គ្នា​លោក​ David Cook ដោយ​លោក​បាន​សរសេរ​ថា​៖ «ស្រលាញ់​អ្នក​ ហើយ​មាន​មោទកភាព​ចំពោះ​អ្នក​មិន​ថា​អ្នក​ជា​អ្វី​​» មាន​​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ជា​មួយ​នឹង​ David ជា​ច្រើន​រូប​ទៀត​បាន​ចូល​មក​ Comment លើក​ទឹក​ចិត្ត​និង​គាំទ្រ​ចំពោះ​សេចក្ដី​ក្លាហាន​និង​ភាព​ស្មោះត្រង់​របស់​លោក​។

រំលឹក​ឡើង​វិញ​ David Archuleta គឺ​ជា​ម្ចាស់​ពាន​ American Idol រដូវកាល​ទី៧​ ឆ្នាំ​២០០៨ ដែល​កាល​នោះ​មាន​អាយុ​ត្រឹម​តែ​១៧ ​ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​រង​ជើង​ឯក​គឺ​លោក​ David Cook ដែល​ជា​អ្នក​ចូល​មក​គាំទ្រ​និង​លើក​ទឹក​ចិត្ត​​ Devid Archuleta នៅ​ក្រោម​ផុស​នោះ​ឯង​៕​

ទស្សនា​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​បទ​ «Imagine» របស់​ Jonh Lennon ច្រៀង​ដោយ​ Devid ក្នុង​កម្មវិធី​ American Idol៖

https://www.youtube.com/watch?v=y5X5Jz2o_aU
Telegram-Troryorng

Share.