Author: កែវ សុខា

ករណីឪពុកគំរាមសម្លាប់កូន ហើយថតបង្ហោះតាមហ្វេសបុក នៅខេត្តកំពត ឥលូវនេះជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួនហើយក្មេងរងគ្រោះមានសុវត្ថិភាពដោយបានប្រគល់ជូនម្ដាយវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤នេះ។

Read More

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ-រក្សាទុក និងដឹកជញ្ជួន សារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០ គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ឆ្លើយសំណួរឱ្យបានត្រឹមត្រូវ ដោយប្រើសមត្ថភាពផ្ទាល់ខ្លួន ដ្បិតគណៈកម្មការប្រឡងប្រជែងរបស់ក្រសួងមហាផ្ទៃបានប្រកាន់ខ្ជាប់នូវ«គោលការណ៍ចេះគឺជាប់»។

Read More

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនក្មេងស្រីៗសិស្សសាលាចំនួន ៣នាក់ ករណីហិង្សាដោយចេតនាវាយគ្នាទៅវិញទៅ មកលើជនរងគ្រោះ ហើយជនសង្ស័យថែមទាំងបានបង្ហោះវីដេអូសកម្មភាពវាយគ្នាលើហ្វេសប៊ុកទៀតផង។

Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញអនុក្រឹត្យកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ ដោយសម្រេចដកហូតឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯកពីឈ្មោះ សុខ សុភាព នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលអនុក្រឹត្យនេះអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

Read More

ជនសង្ស័យម្នាក់ជាជនដៃដល់បានប្រើអាវុធខ្លី(មិនចាំម៉ាក)  បាញ់ទៅលើជនរងគ្រោះជាមិត្ភក្ដិចំនួន ០៣គ្រាប់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីវេលាម៉ោង ០៣  និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Read More

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារធនធានទឹកខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួមជាមួយមន្រ្តីមួយចំនួនទៀតបានចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករស្ថិតនៅភូមិសាស្ត្រឃុំឆ្លូង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

Read More

លោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤​នេះ បានសម្រេចឃុំខ្លួនមនុស្ស ៣ នាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង ២ គីឡូក្រាម។

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន ៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ករណីប្រើប្រាស់គ្រឿងញៀន។

Read More

ដោយសង្កេតឃើញពីបាតុភាពមិនសមរម្យកើតចេញពីក្រុមអ្នករកស៊ីដឹកភ្ញៀវទេសចរ និងក្រុមអ្នកលក់ដូរវត្ថុអនុស្សាវរីយ៍និងឥវ៉ាន់ចល័តផ្សេងៗនៅតំបន់អង្គរ កាន់តែបង្កភាពគ្មានសណ្តាប់ធ្នាប់នោះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យក្រុមអ្នកប្រកបរបររកស៊ីខាងលើចូលរួមគោរពតាមការណែនាំរបស់មន្រ្តីផ្នែកសណ្តាប់ធ្នាប់ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ជៀសវាងភ្ញៀវមិនសប្បាយចិត្តពេលមកលេងអង្គរ។

Read More