Author: កែវ សុខា

សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសដែលបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ។

Read More

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានបង្ហោះជូនដំណឹងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពីការលែងត្រឡប់សត្វត្មាតភ្លើងជំទង់មួយក្បាលចូលទៅក្នុងជម្រកធម្មជាតិវិញ បន្ទាប់ពីក្រុមការងារពាក់ព័ន្ធបានជួយសង្គ្រោះអស់រយៈពេលជាង ៩ខែ។

Read More

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបើកកិច្ចប្រជុំស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិនានា ជាមួយប្រតិភូតំណាងក្រុមការងារហានិភ័យពីអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន (CREWS- Climate Risks and Early Warning Systems) អង្គការឧតុនិយមពិភពលោក(WMO) និងតំណាងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC)។

Read More

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងការងារ បានបង្ហោះប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការងារ ដែលបានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារការងារតាមរោងចក្រសហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការងារបុគ្គលិកជំនាញក្នុងស្រុកប្រមាណ ៣ម៉ឺនកន្លែងទៀត ខណៈទីផ្សារនៅប្រទេសជប៉ុនក៏ត្រូវការពលករជំនាញពីកម្ពុជាចន្លោះពី ៣ពាន់ទៅ ៥ពាន់កន្លែងផងដែរ។

Read More

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន អាចមានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់លើផ្ទៃដី ១៥០ ០០០ហិកតា កាលណាក្រសួងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់។

Read More

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងគយព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជាទៅអូស្ត្រាលីចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។

Read More

លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី អាយុ៥២ឆ្នាំ មុខរបរជានគរបាល មានឋានៈជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី  (ទទួលផែនការពារនិងអន្តរាគមន៍)។

Read More

កាលពីយប់ថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបង្ក្រាបបានគ្រឿងញៀនជាង១តោន ដឹកតាមរថយន្ត។

Read More

រាជរដ្ឋា ភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

Read More

បុរសជាជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ ខណៈឡើងលាងម៉ាស៊ីនត្រជាក់ ស្រាប់តែឆក់ធ្លាក់ស្លាប់ភ្លាមៗនៅកន្លែង ទោះជាគ្រូពេទ្យទៅជួយមិនទាន់ដែរ។

Read More