ជម្រើសជាតិ​ចិន ត្រូវ​ការ​ពិន្ទុ​បន្ថែម​ក្នុង​នាម​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​តាម​ពូល ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំទី៣ នៃ​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ខណៈ​ប្រកួត​ចុងក្រោយ​ប្រចាំ​ពូល A ចិន ​ត្រូវ​ជួប​ស៊ីរី នៅ​វេលា​ម៉ោង​​១​រំលង​អាធ្រាត្រ​ក្នុង​ប្រទេស​អារ៉ាប់រួម ដែល​ជា​ទឹកដី​កណ្ដាល។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖កំពុង​តែ​ប្រកួត​ស្រាប់​តែ​ម្ចាស់​ផ្ទះ​ចិន សុំ​ប្តូរ​ទៅ​ធ្វើ​នៅ​ឌុយបៃ វិញ

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ចិន​ បញ្ជាក់​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ខ្លួន បាន​ត្រៀម​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ដូចជា៖
១) ឈ្នះ​ក្រុម​កោះ​ហ្គាម ទទួល​បាន​១លាន​យ័ន (ជាង​១៥​ម៉ឺន​ដុល្លារ​អាមេរិក)
២) ឈ្នះ​ម៉ាល់ឌីវ ទទួល​បាន​២លាន​យ័ន (ជាង​៣១​ម៉ឺន​ដុល្លារ​អាមេរិក )
៣) ឈ្នះ​​ហ្វីលីពីន ទទួល​បាន​៣​លាន​យ័ន (ជាង​៤៦​ម៉ឺន​ដុល្លារ​អាមេរិក)
៤) បើ​ឈ្នះ​ស៊ីរី នៅ​យប់​នេះ ទទួល​បាន​៦លាន​យ័ន (ជាង​៩៣​ម៉ឺន​ដុល្លារ​អាមេរិក)

អត្ថបទពាក់ព័ន្ធ៖មាន​ប្រជាជន​ជាង​១ប៊ីលាន​នាក់ តែ​ចិន​កោះហៅ​កីឡាករ​ចូល​សញ្ជាតិ​ថែម​​៥​នាក់​ត្រៀម​ World Cup

Telegram-Troryorng
Share.