«ព្រហ្មលិខិត​លម្អៀង» រឿង​ភាគ​មនោសញ្ចេតនា​ ជីវិត ដែល​សម្ដែង​ដោយ​តារា​ស្រី​ពូកែ​សម្ដែង​កញ្ញា​ ស៊ីន យូប៊ីន​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ កំពុង​តែ​ទាញ​បាន​ចំណាប់​អារម្មណ៍​មហាជន​ថែម​ទៀត​ ក្រោយ​រូប​ថត​ឈុត​ក្រៅ​​ឆាក​ ​លេង​ទឹក​យ៉ាង​សាហាវ​របស់​កញ្ញា​ ស៊ីន យូប៊ីន​ត្រូវ​បាន​ចែកចាយ​។

សូមចុចអាន ជិត​បាន​មើល​​ទេដឹង?​ យូប៊ីន បញ្ចេញ​រូប​ស្អាត​៣​ សន្លឹក​​ពី​​ឆាក​ថត​រឿង​«ព្រហ្ម​លិខិត​លម្អៀង​»​!

ទឹកមុខបែបឌឺដង​

​រឿង​ភាគ​សម័យ​ខាង​លើ​នេះ​កញ្ញា​ ស៊ីន យូប៊ីន​ ត្រូវ​សម្ដែង​ជា​តួ​អង្គ​កូន​ភ្លោះ​ ដែល​មាន​អត្តចរិត​ផ្ទុយ​គ្នា​ស្រឡះ​ ម្នាក់​ស្លូតបូត​សុភាព​ ធ្លាប់​មាន​ជំងឺ​តាំងពី​ក្មេង​ ត្រូវ​បញ្ជូន​ទៅ​រស់​នៅ​និង​សិក្សា​នៅ​បរទេស​ ខណៈ​ម្នាក់​ទៀត​កាច​ឆ្នាស់ និង​ពូកែ​ច្រណែន​ឈ្នានីស​។

សូមចុចអាន ហ្វេន​អន្ទះសារ! ​ស្រី​ស្អាត​៣រូប​នេះ​ម្នាក់​ណា​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់ ​ខាត់ ​វ៉ៃហាំង

ទឹកមុខពេល​កាច (នៅតែស្អាត)

រៀបរាប់​ត្រឹម​ប៉ុណ្ណឹង​ប្រិយមិត្ត​អ្នក​អាន​អាច​សន្មត​បាន​ហើយ​ថា​ រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​កញ្ញា​ បាន​បង្ហោះ​ចែក​រំលែក​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​ទី​១៦ ម្សិលមិញ​នេះ​ កញ្ញា​ ស៊ីន យូប៊ីន​អាច​នឹង​កំពុង​សម្ដែង​ជា​តួអង្គ​ កូន​ភ្លោះ​ដែល​មាន​ចរិត​ កាច ឆ្នាស់​ នោះ​ឯង​។​

ទឹកមុខ​ពេល​សុភាព

គ្រាន់​តែ​ឃើញ​ឈុត​​ក្រៅ​ឆាក​ កញ្ញា​សម្ដែង​ទឹក​មុខ​សាហាវ​និង​គួរ​ឱ្យ​គ្រឺត​ប៉ុណ្ណឹង​ទៅ​ហើយ​ចុះ​ទម្រាំ​បាន​ទស្សនា​សាច់​រឿង​ពេញ​ តើ​ប្រិយមិត្ត​នឹង​ខ្នាញ់​តួ​អង្គ​មួយ​នេះ​យ៉ាងណា​ទៅ?​

គួរ​ដឹង​ដែរ​ថា​រឿង​ភាគ​ទូរទស្សន៍​ ព្រហ្មលិខិត​លម្អៀង​ ដែល​កញ្ញា​ ស៊ីន យូប៊ីន សម្ដែង​ជា​តួអង្គ​កូន​ភ្លោះ​នេះ​ មាន​តួ​ឯក​ប្រុស​ដល់​ទៅ​ពីរ​រូប​គឺ​ លោក សុខ សាន់នី​ និង​ លោក​ ណា ខុន​៕​

រូបភាព៖ Shin Yubin (FB Page)

Telegram-Troryorng
Share.