ក្រោយ​តារា​សម្ដែង​រូប​សង្ហា​ ខាត់ វ៉ៃហាំង​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​ថា​លោក​កំពុង Workshop លើ​អត្ថបទ​ភាពយន្ត​ភាគ​ថ្មី​​របស់​លោក​ ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​កន្លង​មក​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នេះ​ ជា​ពិសេស​អ្នក​គាំទ្រ ​រឹត​តែ​ចង់​ដឹង​ថា​រឿង​ថ្មី​នេះ​តើ​តារា​ស្រី​រូប​ណា​នឹង​មក​សម្ដែង​ជា​តួ​ឯក​ស្រី​ជា​ដៃ​គូ​របស់​លោក​?​

រូបភាពពីផេក PNN Drama Live

ចំពោះ​ចម្ងល់​របស់​អ្នក​គាំទ្រ​ថា​តើ​តារា​ស្រី​រូប​ណា​នឹង​ក្លាយ​ជា​ដៃ​គូ​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​រឿង​ «ស្នេហ៍​ឥត​ព្រៀង​» ​ជា​មួយ​នឹង​លោក​ហាក់​ត្រូវ​បាន​ស្រាយ​ចម្ងល់​ដោយ​ផេក​ PNN Drama Live ព្រោះ​ផេក​មួយ​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​អម​ជាមួយ​នឹង​សំណេរ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ហាក់​ឆ្ងល់​លើស​ដើម​ព្រោះ​ ​ក្នុង​ចំណោម​តួ​ស្រី​ចំនួន​៣​រូប​​មាន​ម្នាក់​អាច​នឹង​ក្លាយ​ជា​ដៃ​គូ​របស់​លោក ខាត់ វ៉ៃហាំង​ក្នុង​រឿង​ភាគ​ថ្មី​នេះ​ ​តែ​មិន​ដឹង​ថា​ជា​តារា​ស្រី​រូប​ណា​ឱ្យ​ប្រាកដ​នៅ​ឡើយ​នោះ​ទេ​ ដោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​តាម​ដាន​និង​ទស្សន៍ទាយ​​សិន​។​

សូមចុចអាន៖ សួស ​វីហ្សា ​បែកកូន បែកប្ដី មួយរយៈធំទម្រាំ​បានវិល​​ជួប​ជុំ​គ្នា​សារ​ជា​ថ្មី​​វិញ​

លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ិន យូប៊ីន

តារា​សម្ដែង​ស្រី​រូប​ស្អាត​៣​រូប​ដែល​អាច​នឹង​ក្លាយ​ជា​ដៃ​គូ​សម្ដែង​ក្នុង​រឿង​ថ្មី​នោះ​មាន​​កញ្ញា​ ស៊ិន​ យូប៊ីន​ (​អតីត​ដៃ​គូ​ចាស់​របស់​លោក​ដែល​ធ្លាប់​សម្ដែង​ជាមួយ​គ្នា​ច្រើន​រឿង)​ អ្នក​នាង​ សិទ្ធី​ នីកា​ (ដៃ​គូ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ PNN ដែល​ទើប​តែ​បញ្ចប់​រឿង​ពណ៌​ជីវិត​) និង កញ្ញា​ សំណាង អេលីណា​ (កញ្ញា​ឯក​ចក្រវាឡ​ ​ឆ្នាំ​២០១៩​ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ​លោក​ក្នុង​រឿង​ស្នាម​ស្នេហ៍​សមុទ្រ​រាម​វគ្គ​២​​)​ ។

សូមចុចអាន៖ ​ចង់​សម្រាក​ដល់​សំរាក​យូរ​ពេក​​! តារា​សម្ដែង​អ៊ុន ​សិទ្ធា ​ចាប់​ផ្ដើម​​ត្អូញ​ថា​នឹក​ការងារ​សម្ដែង

បន្ទាប់​ពី​ផេក​ខាង​លើ​ផុស​ក៏​ដូច​ជា​មាន​ការ​ Share បន្ត​ពី​លោក​ ខាត់​ វ៉ៃ​ហាំង​ រួច​ក៏​មាន​អ្នក​គាំទ្រ​រឿង​ភាគ​ខ្មែរ​របស់​ PNN និង ​អ្នក​គាំទ្រ​ តារា​សម្ដែង​​​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ បង្ហាញ​ពី​ចំណាប់​អាម្មណ៍​និង​ការ​យល់​ឃើញ​ផ្សេង​ៗ​​ ក្នុង​នោះ​មាន​អ្នក​ចង់​ឃើញ​លោក​វិល​ជួប​ដៃ​គូ​ចាស់​ កញ្ញា​ ស៊ិន យូប៊ីន​ ដែល​ខាន​បាន​ចាប់​ដៃ​គូ​គ្នា​យូរ​ ខណៈ​អ្នក​ខ្លះ​ចង់​ឃើញ​លោក​ចង់​លោក​ទៅ​ជួប​ជាមួយ​នឹង​ អ្នក​នាង សិទ្ធី​ នីកា ដែល​ទើប​តែ​ចាប់​ដៃគូ​គ្នា​ថ្មី​ៗ​នេះ​ តែ​ក៏​មាន​អ្នក​ខ្លះ​ចង់​ឃើញ​ប្រុស​ស្អាត​រូប​នេះ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​ស្រី​ស្អាត​ សំណាង​ អេលីណា ដែល​មាន​ស្នាដៃ​សម្ដែង​រួម​គ្នា​ តែមិន​ទាន់​បាន​បញ្ចាំងលើកញ្ចក់​ ទូរទស្សន៍PNN​ នៅឡើយ។​

ចុះ​សម្រាប់​ប្រិយមិត្ត​អ្នក​អាន​សារព័ត៌មាន​ត្រយង​វិញ​? តើ​អ្នក​ចង់​ឃើញ​លោក​ ខាត់វ៉ៃហាំង​ សម្ដែង​ជាមួយ​នឹង​តារា​សម្ដែង​ស្រី​រូប​ណា​ជាង​គេ​?​​​

​​​

Share.