ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បាន​ក្លាយ​ជា​​ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​បន្ត​មុន​គេ ក្រោយ​មាន​ពិន្ទុ​ច្រើន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2020។

លទ្ធផល​​ប្រកួត​ក្នុង​ពូល A និង​១គូ​ក្នុង​ពូល B នៅ​យប់​ថ្ងៃ​ពុធ នេះ​មាន​ដូច​ជា៖
-ទួរគី ០-២ វ៉ែល
-អ៊ីតាលី ៣-០ ស្វីស
-ហ្វាំងឡង់ ០-១ ស្វីស

ដូច្នេះ​នៅ​ពូល A ក្រុម​អ៊ីតាលី ឈ្នះ​២ប្រកួត​ជាប់​គ្នា មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ខណៈ​ក្រុម​វ៉ែល កំពុង​ឈរ​លេខ២​មាន៤ពិន្ទុ ក្រុម​ស្វីស ទើប​មាន១ពិន្ទុ និង​ក្រុម​ទួរគី នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​កាន់។ ប្រកួត​ចុងក្រោយ​ក្នុង​ពូល A នេះ​​ក្រុម​ស្វីស ត្រូវ​ជួប​ទួរគី និង​អ៊ីតាលី ជួប​ក្រុម​វ៉ែល។

ចំណែក​ពូល B វិញ​ក្រុម​​មាន​ក្រុម​ចំនួន​៣ មាន​ពិន្ទុ​ស្មើ​គ្នា ក្នុង​នោះ​​មាន​ប៊ែលហ្សិក រុស្ស៊ី ហ្វាំងឡង់ ខណៈ​ក្រុម​ដាណឺម៉ាក មិន​ទាន់​មាន​ពិន្ទុ​កាន់​នៅ​ឡើយ​ទេ។ ៣ប្រកួត​ចុងក្រោយ​ក្នុង​ពូល​នឹង​កាត់​សេចក្តី​ថា​ក្រុម​ណា​ខ្លាំង​ជាង​គេ​​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ដោយ​ក្នុង​នោះ​មាន​ក្រុម​​ដាណឺម៉ាក ជួប​បែលហ្សិក ហើយ​ក្រុម​រុស្ស៊ី ប៉ះ​ដាណឺម៉ាក និង​ហ្វាំងឡង់ ប៉ះ​បែលហ្សិក។

អត្ថបទពាក់ព័ន្ធ៖Euro៖ Lukaku, Schick និង​Ronaldo ទាត់​ទី​​បាន​​ច្រើន​គ្រាប់ តែ​​៣នាក់​ទៀត​ធ្វើ​ឱ្យ​ Own Goal

ត្រឡប់​មក​ប្រកួត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ នេះ​វិញ​ជា​ការ​ប្រកួត​ក្នុង​ពូល B និង C ដោយ​​៖
-អ៊ុយក្រែន ប៉ះ ​ម៉ាសេដូនាខាងជើង​ ម៉ោង​៨យប់
-ដាណឺម៉ាក ប៉ះ​ បែលហ្សិក ម៉ោង​១១យប់
-ហុល្លង់ ប៉ះ អូទ្រីស ម៉ោង​២រំលងអាធ្រាត្រ

សូម​បញ្ជាក់​ថា​ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​​ខ្លាំង​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​បន្ទាប់ ហើយ​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ៕

Telegram-Troryorng
Share.