ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ពូល G នៃ​វគ្គ​ជម្រុះ​ជុំទី២​ប្រចាំ​ទ្វីប​អាស៊ី ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar កាល​ពី​ពេល​ថ្មីៗ ខណៈ​ក្នុង​ប៉ុន្មាន​ប្រកួត​ដែល​នៅ​សេសសល់ សហព័ន្ធ​កីឡា​បាល់ទាត់​នៃ​ប្រទេស​អាស៊ាន​ មួយ​នេះ​បាន​កោះហៅ​កីឡាករ​​បរទេស​ចូល​សញ្ជាតិ​ខ្លួន​ដល់​ទៅ​៦រូប​ក្នុង​បញ្ជី​កីឡាករ​សរុប​២៤រូប។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ម៉ាឡេស៊ី ឈ្លោះ​គ្នាពញ្ញាក់ ​គ្រូ​បង្វឹក​ក្នុង​ថ្ងៃ​ខួប​កំណើត (វីដេអូ)

កីឡាករ​បរទេស​ចូល​សញ្ជាតិ​ម៉ាឡេស៊ី ទាំង​៦រូប​នោះ​មាន​ដូចជា៖
១.អ្នកចាំទី Samuel Somerville ក្លិប Penang (អង់គ្លេស ចូល​សញ្ជាតិ​ម៉ាឡេស៊ី)
២.ខ្សែ​ការពារ Matthew Davies ក្លិប​Johor Darul Ta’zim (អូស្រ្តាលី ចូល​សញ្ជាតិ​ម៉ាឡេស៊ី)
៣.ខ្សែការពារ La’Vere Corbin-Ong ក្លិប ​Johor Darul Ta’zim (កាណាដា ចូល​សញ្ជាតិ​ម៉ាឡេស៊ី)
៤.ខ្សែ​បម្រើ Brendan Gan ក្លិប Selangor (អូស្ត្រាលី ចូល​សញ្ជាតិ​ម៉ាឡេស៊ី)
៥.ខ្សែ​ប្រយុទ្ធ Mohamadou Sumarehក្លិប ​Johor Darul Ta’zim (ហ្គែមប៊ី ចូល​សញ្ជាតិ​ម៉ាឡេស៊ី)
៦.ខ្សែ​ប្រយុទ្ធ Guilherme ក្លិប ​Johor Darul Ta’zim (ប្រេស៊ីល ចូល​សញ្ជាតិ​ម៉ាឡេស៊ី)

ចំណែក​លទ្ធផល​ដែល​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​សម្រេច​បាន​ ក្នុង​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អារ៉ាប់រួម ក្នុង​ពូល G នេះ​មាន៖
-៣ មិថុនា ២០២១ អារ៉ាប់រួម ៤-០ ម៉ាឡេស៊ី
-១១ មិថុនា ២០២១ ម៉ាឡេស៊ី ១-២ ​វៀតណាម
-១៥ មិថុនា ២០២១ ថៃ ០-១ ម៉ាឡេស៊ី

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ជម្រើស​ជាតិ​ទីម័រខាងកើត ១រូប​ទៅ​ចូលរួម​ក្រុម​បាត​តារាង​លីគ​កំពូល​ម៉ាឡេស៊ី

តារាង​ចំណាត់​ថ្នាក់​ពូល G នេះ​មាន៖
១.អារ៉ាប់រួម ប្រកួត​៨លើក ឈ្នះ​៦ ចាញ់​២ មាន​១៨ពិន្ទុ
២.វៀតណាម ប្រកួត​៨លើក ឈ្នះ​៥ ស្មើ២ ចាញ់​១​មាន​១៧ពិន្ទុ
៣.ម៉ាឡេស៊ី ប្រកួត​៨​លើក ឈ្នះ​៤ ចាញ់​៤ មាន​១២ពិន្ទុ
៤.ថៃ ប្រកួត​៨លើក ឈ្នះ​២​ស្មើ៣ និង​ចាញ់​៣​មាន​៩ពិន្ទុ
៥.ឥណ្ឌូណេស៊ី ប្រកួត​៨លើក ស្មើ​១លើក និង​ចាញ់​៧លើក​មាន​១ពិន្ទុ

Telegram-Troryorng
Share.