កាលពីរាត្រីម្សិលមិញនេះ (១៧ ឧសភា ២០២១) តារាចម្រៀងរាងតូចច្រឡឹងមុខខ្យូតអមតៈ អ្នកនាង ពេជ្រ សូលីកា ស្រាប់តែបង្ហោះចេញនូវសំណេរមួយប្លែក ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួន មានការព្រួយបារម្ភ ខ្លាចអ្នកនាងនិងស្វាមីមានបញ្ហាអ្វីមិនចុះសម្រុងនឹងគ្នា ទើបបានជា Idol រូបនេះ សរសេរបែបមនុស្សខូចចិត្តលើបណ្ដាញសង្គម។
សូមចុចអាន រីករាយទិវាកុមារអន្តរជាតិ! មកស្គាល់កូនតារា CUTE និង គួរឱ្យខ្នាញ់ទាំង១០រូប
អ្នកម៉ាក់កូនមួយ តែរូបសម្រស់នៅតែក្មេងនិងស្រស់ស្អាត ពេជ្រ សូលីកា បានបង្ហោះសំណេរមួយ បើមើលតាមអត្ថន័យប្រៀបដូចជាមនុស្សខូចចិត្ត កំពុងរៀបរាប់ការឈឺចាប់ ដូចខាងក្រោមនេះ៖
សំណេរខាងលើនេះ បានធ្វើឱ្យហ្វេនដែលជាអ្នកគាំទ្រអ្នកនាង ចូលមកខមមិន ឆ្លើយឆ្លងគ្នា ដោយមានអ្នកខ្លះ លើកឡើងថាអ្វីដែលអ្នកតារាចម្រៀងរូបនេះលើកឡើងគឺចាក់ចំចំណុចរស៊ើប និង កន្លែងឈឺចាប់ ខណៈអ្នកមួយចំនួនទៀតលើកឡើងថានេះអាចជាអត្ថន័យសាច់រឿងក្នុងបទចម្រៀងថ្មី ដែលតារារូបត្រៀមចេញមកបំរើប្រិយមិត្តអ្នកស្ដាប់របស់ខ្លួនក៏ថាបាន។
យ៉ាងណាមិញ អ្នកនាង ពេជ្រ សូលីកា មិនបានធ្វើការឆ្លើយតប ឬបញ្ចេញនូវការយល់ឃើញណាមួយឆ្លើយឆ្លងជាមួយនឹងអ្នកគាំទ្រ ដែលបានចូលមកបង្ហាញការយល់ឃើញរបស់ខ្លួនដូចដែលបានលើកឡើងខាងលើនេះនោះទេ ប៉ុន្តែពីរម៉ោងក្រោយផេកផ្លូវការអ្នកនាងក៏បានបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មហង្សមាសដែលមានចំណងជើងថា «បើគេស្រលាញ់យើងពិត»។
គួររំលឹកឡើងវិញថា អ្នកនាង ពេជ្រ សូលីកា និងស្វាមីលោក Kim Han បច្ចុប្បន្ននេះទទួលបានចំណងដៃស្នេហាគឺផ្ដល់កំណើតឱ្យកូនប្រុសតូចដ៏គួរឱ្យស្រលាញ់មួយរូបគឺកុមារ Aari ៕