​​​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូម​ពរ​របស់​អ្នក​គាំទ្រ​ Content Creator ដ៏​ល្បី​លោក​ Reven Blaze បាន​បង្ហោះ​វីដេអូ​មួយ​ចែក​រំលែក​វិធី​សាស្ត្រ​ងាយៗ​កម្សាន្ត​នៅ​ផ្ទះ​ បាន​សប្បាយ​ បាន​បែក​ញើស​ ដូច​​ជា​បាន​ហាត់​ប្រាណ​ផង​ដែរ​។​

សូម​ចុច​អាន​ Athika៖ ​ព្រោះ​​មាន​​​សាក់​​ច្រើន​​​លើ​ដង​​ខ្លួន​ សូម្បី​​​តែ​ដក​ដង្ហើម​​ក៏​​គេ​​ចាត់​​ទុក​​ថា​​ខុស​​ដែរ​​!

Raven Blaze បាន​លើក​ឡើង​នៅ​ក្នុង​​នោះ​ដែរ​ថា​ ​ការ​ធ្វើ​វីដេអូ​នេះ​គឺ​​លោក​ធ្វើ​ឡើង​ដើម្ប​ី​ឆ្លើយ​តប​ទៅ​នឹង​​តារា​បាល់​ទាត់​ល្បី​ និង​ ជា​ខ្សែ​ប្រយុទ្ធ​​របស់​ក្លិប​វិសាខា​ កីឡាករ ​កែវ សុខផេង​ អំពី​សកម្មភាព​​ដែល​លោក​ចូលចិត្ត​ធ្វើ​ពេល​លោក​នៅ​ផ្ទះ​។​​ Content Creator វ័យ​ក្មេង​បាន​ចែក​រំលែក​នូវ​បទ​ពិសោធ​ផ្ទាល់​ខ្លួន​​ ក្នុង​​​​កំឡុង​ស្នាក់​នៅ​ផ្ទះ​រក្សា​​ គំលាត​ដើម្បី​ចៀស​​​​ផុត​ពី​កូវីដ​ ប្រកប​ដោយ​សុវត្ថិភាព​ ​ហើយ​មិន​ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​ ស្មុគស្មាញ​ និង​តប់​ប្រមល់​។

Raven Blaze ក៏​បាន​បង្ហើប​ដែរ​ថា​ ​លោក​បាន​ចូលរួម​​ក្នុង​យុទ្ធនាការ​មួយ​ឈ្មោះ​​ #RoarAtHome ដែល​ជា​យុទ្ធនាការ​មួយ​ ​​ជួយ​ភ្ញោច​ស្មារតី​មនុស្ស​ឱ្យ​នៅ​ផ្ទះ​ឱ្យ​បាន​ច្រើន​ តែ​នៅ​ផ្ទះ​បែប​​មិន​ស្មុគស្មាញ​ មិន​ធុញ​ តាម​រយៈ​ការ​ចែក​រំលែក​សកម្មភាព​ថ្មី​ៗ​ ដែល​មនុស្ស​អាច​ប្រើប្រាស់​បាន​ក្នុង​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ​។​

សម្រាប់​យុទ្ធនាការ​នោះ​ ក្រៅ​ពី​មាន​ Raven Blaze ក៏​មាន​តារា​បាល់​ទាត់​ល្បី​ពីរ​រូប​គឺ​មាន​ កែវ​ សុខផេង​ និង​ Thierry Chantha Bin DJ Maily និង​កញ្ញា​ Lisa Mam ផង​ដែរ​។​

​តាម​រយៈ​ការ​រៀបរាប់​របស់​ Raven កីឡាករ​ កែវ សុខផេង កំឡុង​ពេល​លោក ​សម្ងំ​នៅ​ក្នុង​ផ្ទះ​ លោក​ចូលចិត្ត​មើល​បាល់​ទាត់​ និង​ ទស្សនា​ភាពយន្ត​ ខណៈ​ Thierry ចូល​ចិត្ត​ធ្វើ​ម្ហូប ​និង​ ហាត់​ប្រាណ​។ ចំណែក​កញ្ញា Lisa Mam សិល្បករខាង​ផ្នែក​​គំនូរ​ដ៏​មាន​ទេពកោសល្យ​ក្រៅ​ពី​គូរ​គំនូរ​កញ្ញា​ ឆ្លៀត​​ដាំ​ដើមឈើ​ ខណៈ​កញ្ញា​ DJ Maily ដែល​ជា​មនុស្ស​ដែល​ធ្វើ​ការ​ក្នុង​ក្លិប​កន្លែង​មាន​សំឡេង​ខ្លាំង​ៗ​ ​បែរ​ជា​ចូលចិត្ត​អាន​សៀវភៅ​ ក្នុង​កំឡុង​ពេល​​សម្ងំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន​នោះ​។​

ចំពោះ​លោក Raven Blaze វិញ​ តើ​លោក​ចូលចិត្ត​ធ្វើ​អ្វី​ពេល​ Quarantine ទើប​ធ្វើ​ឱ្យ​លោក​ ហ៊ាន​ពោល​ថា​បាន​ទាំង​សប្បាយ​ ហើយ​បាន​ថែម​ទាំង​បែក​ញើស​ទៀត​? ចង់​ជ្រាប​ច្បាស់​ ឱ្យ​កាន់​តែ​លម្អិត​អាច​ទស្សនា​ តាមដាន​វីដេអូ​ទាំង​ស្រុង​របស់​លោក​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.