Tuesday, November 29 Login

នៅ​ក្នុង​កម្មវិធី​ដ៏​ល្បី​និង​ពេញ​និយម​មួយ​របស់​ថៃ​ ​«ច្រៀង​ឆ្លង​ជញ្ជាំង​ ​(កំផែង)​»​ ​ផ្សាយ​លើ​ឆាណែល​យូធូប​ Workpoint ​ថៃ​ តារា​ចម្រៀង​លូកធុង​ថៃ​កញ្ញា​ Krate Rsiam​ ភ្ញាក់​ដូច​គេ​កន្ត្រាក់​ពេល​ជញ្ជាំង​លើក​ឡើង​លើ​ហើយ​បង្ហាញ​ឲ្យ​ឃើញ​​មុខ​ដៃ​គូ​ច្រៀង​រួម​ជាមួយ​កញ្ញា​ ​ការ​ពិត​គឺ​ជា​អ្នក​ប្រដាល់​លំដាប់​ ​Super Star ​ថៃ​លោក Bua Kao​។​

សូមចុចអាន៖ ឆ្ងាយតែកាយ៖ ​ចេន​ ​សាយ​​ចៃ​ ​ផ្ញើ​សំនៀង​លួង​លោម​បំពេរ​អារម្មណ៍​អ្នក​គាំទ្រ​កម្ពុជា​!

កុំ​ថា​ឡើយ​តារា​ចម្រៀង​ ​Krate ​ដែល​ត្រូវ​លោក​ Bua Kao ​មក​ពញាក់​អារម្មណ៍​លាក់​មុខ​ច្រៀង​គូ​ជាមួយ​សូម្បី​តែ​មិត្ត​សិល្បករ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ​ម្នាក់ៗ​ហួសចិត្ត​ស្ទើ​មិន​ជឿ​នឹង​ភ្នែក​ថា​អ្នក​ប្រដាល់​រូប​នេះ​ច្រៀង​បាន​ពីរោះ​ខ្លាំង​ប្រៀប​ដូច​ជា​តារា​អាជីព​។​ប្រិយមិត្ត​កម្ពុជា​ប្រាកដ​ជា​ស្គាល់​តារា​ចម្រៀង​ Krate​ គួរ​សម​ព្រោះ​តារា​ចម្រៀង​រូបនេះ​ធ្លាប់​មក​ច្រៀង​នៅ​ប្រទេស​កម្ពុជា​ ខណ:​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​គ្មាន​អ្នកណា​មិន​ស្គាល់​បុរស​សាច់​ដុំណែន​ហាប់​ ​Bua Kao ​នោះ​ឡើយ​៕

ប្រភព៖ Workpoint

Share.

Leave A Reply