យោង​តាម​សំណេរ​របស់​តារា​ចម្រៀង​ Original និង​ជា​អ្នក​ធ្វើ​ការងារ​សង្គម​ដ៏​លេច​ធ្លោរ​មួយ​រូប​លោក អួន បឋម​ ហៅ​សាយ​ ​បាន​រៀបរាប់​​តាម​រយៈ​បណ្ដាញ​សង្គម​ថា​ «លោក​មិន​អាច​ប្រារព្ធ​ទិវា​គុណ​ឪពុក​ ​កុំ​ថា​ឡើយ​​សូម្បី​តែ​ឆៀង​ទៅ​​គោរព​វិញ្ញាណ​ក្ខន្ធ​» ក៏​មិន​អាច​ធ្វើ​​បាន​ព្រោះ​ខេត្ត​លោក​​ ជំងឺ​នេះ​កំពុង​រីករាល​ដាល​ខ្លាំង​។​

សូម​ចុច​អាន ព្រោះ​​ហេតុ​ផល​មួយ​តារា​ចម្រៀង​ សាយ​ សុខ​ចិត្ត​ដាក់​ស្លាក​លេខ​ឡាន​ខេត្ត​មិន​ខ្ចី​​ដាក់​លេខ​ឡាន​ភ្នំពេញ!

កាល​ពី​​រាត្រី​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០២១​ ម្សិលមិញ​នេះ​ លោក​ សាយ​ បាន​ធ្វើ​ការ​បង្ហោះ​រំលឹក​រូបភាព​អនុស្សា​វរីយ៍​នៅ​មុខ​ចេតិយ​លោក​ឪពុក​ជា​ទីគោរព​របស់​ខ្លួន​គំរប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​បញ្ជាក់​ពី​ទំហំ​ទឹក​ចិត្ត​កូន​ប្រុស​ម្នាក់​មាន​ចំពោះ​លោក​ឪពុក​ទោះ​ជា​លោក​បាន​ចែក​ឋាន​រយៈ​ពេល​២០​ឆ្នាំ​ពេញ​។​

តារា​ចម្រៀង​សំនៀង​ពីរោះ​ ដែល​​​ត្រូវ​កំព្រា​រងា​ព្រាត់​ពី​លោក​​ឪពុក​តាំង​ពី​ក្មេង​រូប​នេះ​បាន​ផ្ដាំផ្ញើ​ដែរ​ថា​ បើ​សិន​ជា​​មនុស្ស​យើង​គ្រប់​គ្នា​មាន​ពេល​វេលា​ហើយ​គួរ​តែ​ជួបជុំ​ក្រុម​គ្រួសារ​ ប្រើ​ពេលវេលា​ឱ្យ​មាន​តម្លៃ​ ផ្ដល់​សេចក្ដី​សុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ មុន​ពេល​អ្វី​ៗ​កន្លង​ផុត​ទៅ​តាម​​កាល​កំណត់​របស់​ធម្មជាតិ​។

ឆ្នាំ​មុន​ សាយ​ នៅ​មាន​ឱកាស​បាន​ឆ្លៀត​ទៅ​គោរព​ដួង​វិញ្ញាណ​ក្ខន្ធ​លោក​ និង​បាន​បោស​ជូត​សំអាត​ចេតិយ​ ក៏​ដូច​ជា​ជួស​ជុល​ត្រង់​ចំណុច​ទ្រុឌទ្រោម​ និង​ខូចខាតខ្លះ​ៗ តែ​ឆ្នាំនេះ​ដោយ​សារ​តែ​នៅ​ខេត្ត​រតនគិរី​ ដែល​ជា​ខេត្ត​កំណើត​របស់​លោក​មាន​ការ​ផ្ទុះ​រីករាល​ដាល​ជំងឺ​កូវីដ​-១៩ ទើប​ធ្វើ​ឱ្យ​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​គោរព​ដួង​វិញ្ញាណក្ខន្ធ​លោក​ឪពុក​បាន​ដូច​ជា​រាល់ៗ​ដង។

សូម​រំលឹក​ឡើង​វិញ​ដែរ​ថា​ លោក​ អួ៊ន​ បឋម (សាយ)​ ធ្លាប់​បាន​បង្កើត​​ព្រឹត្តិការណ៍​​រត់​មួយ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ដែល​​មាន​ឈ្មោះ​ថា​ «រត់​ដើម្បី​សប្បុរសធម៌​ជា​មួយសាយ» ដោយ​ព្រឹត្តិការណ៍​នោះ​ប្រើ​រយៈ​ពេល​សរុប​ ៩៧​ថ្ងៃ​​ មាន​រយៈ​ចម្ងាយ​ផ្លូវ​សរុប ​២៤០៨គីឡូម៉ែត្រ​ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជន​សរុប ៤៧​ម៉ឺន​ដុល្លារ​៕​

Telegram-Troryorng
Share.