កញ្ញា កុសម៉ា ភីរ៉ាផា តារា​សម្ដែង​ខ្មែរ​ដែល​មាន​មុខ​មាត់​ស្រស់​​ស្អាត​ ហើយ​មាន​ទម្រង់​មុខ​ស្រដៀង​ទៅ​នឹង​តា​រា​ស្រី​ថៃ​ជា​ច្រើន​ដួង​នោះ​ ​ត្រូវ​បាន​មជ្ឈដ្ឋាន​​មហាជន​លើក​សរសើរ​ច្រើន​ ថា​ស្រី​ស្រស់​​រូប​នេះ​មាន​រូប​រាង​ស្អាត​ ស្រឡូន​ តូច​ត្រឡឹង​ គួរ​ឱ្យ​​ស្រលាញ់​​ តើ​កញ្ញា ​មាន​​រូប​មន្ត​ និង​ គន្លឹះ​ពិសេស ​បែប​ណា​ទើប​អាច​រក្សា​រាង​ឱ្យ​នៅ​តែ​តូច​ច្រឡឹង​ស្អាត​បែប​នេះ​?​

សូមចុចអាន ហ្វេនៗ​សរសើរ៖ តារា​សម្ដែង​​ កុសម៉ា ភីរ៉ាផា មាន​ទម្រង់​មុខស្រដៀង​នឹង​តួឯក​ស្រី​ថៃ៣​នាក់!

ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​មាន​ឱកាស​បាន​ជួប​សម្ភាសន៍​ជាមួយ​នឹង​កញ្ញា​ តាម​ប្រព័ន្ធ​សារ​អេឡិច​ត្រូ​និច​ ដើម្បី​​ចែក​រំលែក​ជា​បទ​ពិសោធន៍​ ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន​ត្រយង​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ដែល​តែង​តែ​ដឹង​ពី​គន្លឹះ​អាថ៌​កំបាំង​ រូបរាង​ស្អាត​របស់​តារា​ស្រី​ឆ្នើម​រូប​នេះ​។

១. ហាត់​ប្រាណ​ ( ​ជិះ​កង់ រត់​ ហាត់​យូហ្គា ​)
កុសម៉ា​ ភីរ៉ាផា​ ​បាន​ឱ្យ​ដឹង​ថា​កញ្ញា​ជា​មនុស្ស​ម្នាក់​​មាន​ទម្លាប់​ ចូលចិត្ត​ហាត់​ប្រាណ​ ហើយ​តែងតែ​ហាត់​ជា​ប្រចាំ​ មាន​ដូច​ជា​ ជិះកង់​ រត់​ ដើរ​ និង​ហាត់​យូហ្គា​នៅផ្ទះ​ ​។ កញ្ញា​បាន​ឱ្យ​ដឹង​ដែរ​ថា​ ឱ្យ​តែ​អនុវត្ត​ការ​ហាត់​ប្រាណ ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នឹង​ជួយ​​យើង​ឱ្យ​មាន​សុខភាព​ល្អ មិនបាច់​ប្រើ​ថ្នាំ​សម្រក​គីឡូ​នោះ​ទេ​ ដូច​ជា​កញ្ញា​ ​​អាច​រក្សា​រូប​រាង​​បាន​​ស្អាត ដោយ​មិន​​មាន​ប្រើ​​ថ្នាំ​បញ្ចុះ​​ទម្ងន់​។​

២.​ញ៉ាំ​ទឹក​សណ្ដែក​ពណ៌​ស លាយ​ជា​មួយ​នឹង​គ្រាប់ជី
ទឹក​សណ្ដែក​គ្រាប់​ជី​នេះ​ អ្នក​ចូលចិត្ត​ញ៉ាំ​ត្រជាក់​អាច​ទឹកកក​បាន​ ​មួយ​ថ្ងៃ​ញ៉ាំ​ឱ្យ​បាន​ ២កែវ​ តែ​បើ​ញ៉ាំ​បាន​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​។​ កញ្ញា​ក៏​បាន​បញ្ជាក់​ដែរ​ថា​ព្រឹក​ឡើង​ក្រោក​ពីគេង​ មុន​ញ៉ាំ​អាហារពេល​ព្រឹក​ កញ្ញា​ ទឹកសណ្ដែក​ពណ៌ស​ជាមួយ​គ្រាប់​ជី​មួយ​កែវ ចំណែក​ពេល​យប់​ កញ្ញា​ញ៉ាំទឹក​សណ្ដែក​​ពណ៌ជាមួយ​នឹង​គ្រាប់​ជីមួយ​កែវ​ទៀត​ មុន​ពេល​ចូល​គេង​។

នេះ​ជា​គន្លឹះ​ខ្លះ​របស់​ស្រី​ស្អាត​ កុសម៉ា ភីរ៉ាផា ចំពោះ​អ្នក​ដែល​ចង់​បាន​រាង​ស្អាត​ និង​ ​អ្នក​ដែលតែង​តែ​ចង់​ដឹង​ពី​អាថ៌កំបាំង​របស់​កញ្ញា​អាច​យក​ទៅ​អនុវត្ត​តាម​បាន​៕​

Telegram-Troryorng

Share.