តារា​សម្ដែង​ អាំង​ សុជា​តា​ ហៅ​ ឈូឈូ​ គឺ​ជា​​តារា​សម្ដែង​មួយ​រូប​ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ពី​ធម្មជាតិ​ យ៉ាង​ណា​មិញ​ក្រោយ​រូប​ថត​ប៉ុន្មាន​សន្លឹក​​ជាមួយ​នឹង​អ្នក​ម្ដាយ​ ដែល​ អ្នក​នាង​ សឿន​ផាន​ ផា​ភួង​ ​​ជា​អ្នក​​បង្ហោះ​ដោយ​ខ្លួន​ឯង​នោះ​ បាន​​ធ្វើ​ឱ្យ​​មហាជន​ចាប់​អារម្មណ៍​ថា​តាម​ពិត​តារា​ស្រី​រូប​នេះ​មាន​រូប​សម្បត្តិ​ស្អាត​ កាត់​តាម​ម្ដាយ​។​

សូម​ចុច​អាន​ បែក​ធ្លាយ​ វីដេអូ​ «​រឿង​តម្លង់​​៧​សន្ដាន»​ ហ្វេន​សរសើរ​ថា​តួ​ស្អាតៗ​ ​តែគេ​ចមិន​ផុត​ពី​ការ​រិះគន់​!​

​តារា​សម្ដែង​ ​អាំង​ សុជា​តា ​ដែល​ជា​កូន​ស្រី​របស់​​អ្នក​នាង​ សឿនផាន​ ផាភួង​ កំពុង​តែ​ល្បី​​និង​ឡើង​កូដ​ខ្លាំង​មិន​ចាញ​់​តារា​សម្ដែង​ជំនាន់​ជាមួយ​គ្នា​នោះ​​ទេ​ ព្រោះ​ជា​រឿយ​ៗ ​កញ្ញា​ តែង​តែ​ទទួល​បាន​តំណែង​ ជា​តួ​ឯក​ស្រី​ ចំណែក​រឿង​ដែល​កញ្ញា​សម្ដែង​ រមែង​បង្ហោះ​តាម​កញ្ចក់​ទូរទស្សន៍​ស្ទើ​គ្រប់​ប៉ុស្តិ៍​។​

​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នេះ​ អ្នក​នាង​ សឿនផាន ផាភួង​ បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​កូន​ស្រី​សម្លាញ់​ចិត្ត​កញ្ញា​​ ឈូឈូ ក្នុង​ឈុត​សំលៀក​បំពាក់​បុរាណ​ ដោយ​រូប​ភាព​ម្ដាយ​និង​កូន​នេះ​ពិត​ជា​ស្រស់​ស្អាត​​​ ​និង​ ទទួល​បា​នការ​សរសើរ​ច្រើន​ពី​អ្នក​គាំទ្រ​ ក៏​ដូច​ជា​មហាជន​។ យ៉ាង​មិញ ចំណុច​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​លើស​ពី​ រូបភាព​ដ៏​ស្រស់​ស្អាត​ របស់​អ្នក​ម្ដាយ​ និង​ កូន​ស្រី​នេះ គឺ​ទម្រង់​មុខ​ ​ស្អាត​​ និង​ ទាក់ទាញ​ចិត្ត​ដូច​គ្នា​ ដែល​អាច​សរុប​ជា​រួម​បាន​ថា​ កញ្ញា​ ឈូឈូ មាន​មុខ​ស្អាត​ជា​ដើម​ទុន​ក្នុង​អាជីព​សិល្បៈ​នេះ​ គឺ​​កាត់​តាម​ម្ដាយ​របស់​កញ្ញា​ ដែល​ជា​តារា​សម្ដែង​សាច់​ស​ខ្ចី​។

ចង់​ដឹង​ថា​ស្រី​ស្អាត​ ឈូឈូ​ ​និង​អ្នក​ម្ដាយ​ស្រស់​ស្អាត​កម្រិត​ណា​ សូម​តាម​ដាន​រូប​ភាព​ខាង​ក្រោម​នេះ ​៖

រូបភាព​ ហ្វេសប៊ុក​ សឿនផាន ផាភួង-Pha Phoung

Telegram-Troryorng
Share.