ខណៈ​​លោក​​ យិត​ មាស​ឧស្សា​ហ៍​ ហៅ អេដវីន តារា​សម្ដែង​ល្បី​មួយ​រូប​កំពុង​ជាប់​បណ្ដឹង​អាជ្ញា​ ហើយ​​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ អ្នក​នាង​ សុទ្ធ បញ្ចកា​ ជា​ដៃ​គូ​និង​ជា​អតីត​ដើម​បណ្ដឹង​បាន​ចេញ​មុខ​មក​អះអាង​ជំនួស​លោក​ ​​អេដវីន​ ថា​លោក​គ្មាន​ចេតនា​រត់​គេច​ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ​ ចំណែក​ទង្វើ​ទាំង​អស់​របស់លោក ​ព្រោះ​តែ​ស្រលាញ់​អ្នក​នាង​ខ្លាំង​ពេក​។

យោង​តាម​ការ​រៀប​រាប់​របស់​អ្នក​នាង​ សុទ្ធ បញ្ចកា លោក​ អេដវីន ​មិន​មាន​ចេតនា​រត់​គេ​នោះ​ទេ​ លោក​ថែម​ទាំង​បាន​ទៅ​លុត​ជង្គង់សំពះ​និង​យំសុំទោស​ម្ដាយ​ឪពុក​របស់​អ្នក​នាង​ ព្រម​ទាំង​បាន​ផ្ញើសារ​ទៅ​កាន់​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​អ្នក​នាង​ដើម្បី​សុំទោស​និង​សារភាព​ថា​​លោក បា​នដឹងកំហុស​ហើយ​ ចំណែក​ទង្វើ​ទាំង​អស់​របស់​លោក​នោះ​ គឺ​បណ្ដាល​មក​ពី​ក្ដី​ស្រលាញ់​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ខ្លាំងពេក​។

ក្នុង​នោះ​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ក៏​បានបញ្ជាក់​ដែរ​ថា​ម្ដាយ​របស់​អ្នក​នាង​ គឺ​ជា​អ្នក​ជូន​លោក​ អេដវីន​ ទៅ​សារភាព​មុន​ថ្ងៃ​ដីកា​កោះ​ហៅ​នៅ​ថ្ងៃ​ទី​២០​ ចំណែក​ពេលនេះ​លោក​ អេដវីន​ កំពុង​ជាប់​ឃុំឃាំង​បណ្ដោះ​អាសន្ន​ដោយ​បន្ដឹង​អាជ្ញា​រងចាំ​ថ្ងៃ​កាត់​ក្ដី​។

សូម​រំលឹក​ឡើង​វិញ​ដែរ​ថា​ បន្ទាប់​ពី​រឿងរ៉ាវ​ជម្លោះ​ រហូត​ឈាន​ដល់​បង្ក​អំពើ​ហិង្សា​ និង​ បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ​ត្រូវ​បាន​ផ្ទុះ​ល្បីល្បាញ​ពេញ​ហ្វេសប៊ុក​ ហើយ​លោក​ អេដវីន​ ត្រូវ​បាន​កងកម្លាំង​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ អ្នក​នាង​ សុទ្ធ បញ្ចកា​ បាន​ព្យាយាម​ដក​ពាក្យ​បណ្ដឹង​ និង​ មិន​ទាមទារ​សំណង​អ្វី​ទាំង​អស់​ ប៉ុន្តែ​លោក​ អេដវីន​ នៅ​ជាប់​បណ្ដឹង​អាជ្ញា​ ហើយ​ត្រូវ​ឃុំឃាំង​ខ្លួន​ជា​បណ្ដោះ​អាសន្ននៅ​ពន្ធ​នាគារ​ព្រៃ​ស​ដដែល​។

សូមចុច​អាន​ សុទ្ធ​ បញ្ចកា ដក​ពាក្យ​​បណ្ដឹង​ ​ហេតុអ្វី​ អេដវីន ​នៅ​​តែ​ជាប់​ឃុំជា​បណ្ដោះ​អាសន្ន​នៅ​​ព្រៃ​ស?

Telegram-Troryorng
Share.