ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ 2021 FIFA Arab Cup សុទ្ធសឹងតែ​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម ​មក​ពី​ទ្វីប​អាហ្រ្វិក និង​ទ្វីប​អាស៊ី បាន​បញ្ចប់​ដំណើរការ​​វគ្គ​ជម្រុះហើយ ដោយ​ស្វែង​រក​​បាន​ក្រុម​ខ្លាំង​បន្ថែម ៧ក្រុម ទៅ​ជួប​៩​ក្រុម​ផ្សេង​ទៀត នៅ​ក្នុង​វគ្គ​ចែក​ពូល គ្រោង​ធ្វើ​នៅ​​ក្នុង​ប្រទេស​កាតារ។

ចំពោះ​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង ដូហា ប្រទេស​កាតារ ទាំង​អស់៖
-១៩ មិថុនា ២០២១ លីប៊ី ០-១ ស៊ូដង់
-២០ មិថុនា ២០២១ អូម៉ង់ ២-១ សូម៉ាលី
-២១ មិថុនា ២០២១ ហ្សកដានី ៣-០ ស៊ូដង់​ខាង​ត្បូង
-២២ មិថុនា ២០២១ ម៉ូរីតានី ២-០ យេមែន
-២៣ មិថុនា ២០២១ លីបង់ ១-០ ជីប៊ូទី
-២៤ មិថុនា ២០២១ ប៉ាឡេស្ទីន ៥-១ កូម៉ូរ៉ា
-២៥ មិថុនា ២០២១ បារ៉ែន ២-០ គុយវ៉ែត

អត្ថបទពាក់ព័ន្ធ៖កាតារ ធ្វើ​ម្ចាស់ផ្ទះ​​ពាន ​Arab Cup សម្រាប់​​រដ្ឋ​ឥស្លាម ​មុន​ប្រកួត FIFA World Cup

សូម​បញ្ជាក់​ថា​ពានរង្វាន់ 2021 FIFA Arab Cup ចែក​ជា​២វគ្គ​គឺ​​វគ្គ​ជម្រុះ​ និង​វគ្គ​ចែក​ពូល។ ​៩​ក្រុម​​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ខ្ពស់​ត្រូវ​អង្គុយចាំ​​នៅ​វគ្គ​ចែក​ពូល មាន​ដូចជា​​ម្ចាស់​ផ្ទះ​កាតារ (លេខ៥៨) ទុយនេស៊ី (លេខ២៦) អាល់ហ្សេរី(លេខ៣៣) ម៉ារ៉ុក(លេខ៣៤) អេហ្ស៊ីប (លេខ៤៦) អារ៉ាប៊ីសាអ៊ូឌីត (លេខ៦៥) អ៊ីរ៉ាក់ (លេខ៦៨) អារ៉ាប់រួម (លេខ៧៣) និង​ស៊ីរី (លេខ៧៩)។

វគ្គ​ជម្រុះ 2021 FIFA Arab Cup ​នេះ​ប្រកួត​ពី​​ថ្ងៃ​ទី​១៩ ដល់​២៥​ខែ​មិថុនា ឆ្នាំ​២០២១ ខណៈ​វគ្គ​ចែក​ពូល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១​ដល់​១៨ ខែ​ធ្នូ ឆ្នាំ​២០២១។

ដូច្នេះ​​វគ្គ​ចែក​ពូល​មាន៖
ពូល A៖ កាតារ, អ៊ីរ៉ាក់,អូម៉ង់,បារ៉ែន
ពូល B៖ទុយណេស៊ី,អារ៉ាប់រួម,ស៊ីរី,ម៉ូរីតានី
ពូល C៖ម៉ារ៉ុក,​អារ៉ាប៊ីសាអ៊ូឌីត,​ហ្សកដានី,ប៉ាឡេស្ទីន
ពូល D៖អាល់ហ្សេរី,អេហ្សីប,លីបង់,ស៊ូដង់

កាល​ពី​បង្កើត​ឡើង​ដំបូង​​ក្នុង​ឆ្នាំ​១៩៩៦៣ ពានរង្វាន់​នេះ​មាន​ឈ្មោះ​ថា Arab Cup ប៉ុន្តែ​​រៀបចំ​មិន​បាន​ទៀងទាត់​នោះ​ទេ ដោយ​ឆ្នាំ​ខ្លះ​រៀបចំ ហើយ​ឆ្នាំ​ខ្លះ​ក៏​រំលង ខណៈ​នេះ​ជា​លើក​ទី២​ហើយ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​នៅ​ឆ្នាំ១៩៩៨។ គិត​ត្រឹម​ពេល​នេះ​ពាន FIFA Arab Cup រៀនចំ​ឡើង​បាន​ចំនួន​៩លើក​មក​ហើយ ស្រប​ពេល​ក្រុម​អ៊ីរ៉ាក់ ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​ចំនួន​៤លើក អារ៉ាប៊ីសាអ៊ូឌីត ធ្លាប់​ឈ្នះ​បាន​២លើក និង​ទុយណេស៊ី ម៉ារុក ធ្លាប់ ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.