​អ្នក​លេង​ Twitter រិះ​គន់​ខ្លាំង​ៗ​លើ​ករណី​ដែល​លោក​ «Poj Arnon» ​អ្នក​សម្របសម្រួល​កម្មវិធី​ «แซ่บ 108» ​ផ្សាយ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ CH8 បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​អតីត​​ទាហានកេណ្ឌ បាន​បាញ់​បុគ្គលិក​ហាង​លក់​ទំនិញ​រហូត​សដល់​ស្លាប់​​មា​នលក្ខណៈ​ថា​ «ការ​ពិត​មិន​បាច់​ទៅ​បង្គាប់​បញ្ជា​ឱ្យ​គេ​សង​ក៏​បាន​ បៀរ​មួយ​កំប៉ុង​តម្លៃ​ប៉ុន្មាន​» ថែម​ទាំង​មាន​ការ​សើច​ក្នុង​ពេល​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ខាង​លើ​។

សូម​ចុច​អាន​ តារា​សម្ដែង​ល្បី​ថៃ​ Pooklook​ ត្រូវ​ប្រជាជន​ជេរ​ផ្អើល​ប្រទេស​ព្រោះ​​រឿង​ម្ដាយ​និង​ពេទ្យ​!

អ្នក​លេង​បណ្ដាញ​សង្គម​ ពិសេស​ Twitter បាន​ចេញ​មក​ Tweet ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​ព្រម​ទាំង​ធ្វើ​ការ​ចោទ​ប្រកាន់​និង​រិះគន់​លោក​ «Poj Arnon» ថា​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មើល​ងា​យ​ចំពោះ​​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​។

ថ្មីៗ​នេះ​បន្ទាប់​ពី​រង​នូវ​ការ​រិះគន់​ និង​ តវ៉ា​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​​អ្នក​ដឹកនាំ​​​រឿង​ «ខ្មោច​ត្រឡោក​បែក» ឬ «អូ!ខ្មោចលង»​ និង​ជា​ពិធីករ​កម្មវិធី​ល្បី​ផង​នោះ​បាន​ចេញ​មក​ប្រកាស​ សុំដក​ខ្លួន​ (លាឈប់​) ​​ពី​តួនាទី​ជា​ពិធីករ​កម្មវិធី​ខាង​លើ​​ចាប់​ពី​ចុង​ខែ​មិថុនា​នេះ​តទៅ​ ដើម្បី​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​និង​ពាក្យ​ពេចន៍​របស់​ខ្លួន​ ប៉ុន្តែ​សាមី​ខ្លួន​បាន​លើក​ឡើង​ថា​ខ្លួន​មិន​មាន​ចេតនា​ណា​មួយ​មើល​ងាយ​ដល់​អ្នក​ក្រីក្រ​នោះ​ទេ​ ហើយ​ដើម្បី​បញ្ចប់​បញ្ហា​ទាំង​អស់​កុំ​ឱ្យ​រីករាល​ដាល​កាន់​តែ​ធំ​រហូត​ឈាន​ទៅ​រក​ទំនាស់​គ្នា​ ទើប​ខ្លួន​សម្រេច​ចិត្ត​សុំ​លា​ឈប់​ ព្រម​ទាំង​សូម​បង្ហាញ​នូវ​អារម្មណ៍​សោក​ស្ដាយ​ជា​ពន់ពេក​ចំពោះ​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​។

Telegram-Troryorng
Share.