​Charmaine Sheh តួ​ឯក​ស្រី​ហុងកុង​ដ៏​ល្បី​ ​មិន​ធ្លាប់​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ជា​សាធារណៈ​នោះ​ទេ​ ប៉ុន្តែ​ថ្មី​នេះ​តួ​អង្គ​ឯក​ពី​ភាព​យន្ត​ TVB «ល្បិច​ក្នុង​រាជ​វាំង​» បែរ​ជា​ចេញ​មក​ប្រកាស​ថា​ខ្លួន​ប៊ិ​ះ​នឹង​រៀបការ​ម្ដង​កាល​ពី​នៅ​ក្មេង​។

សូមចុ​ចអាន​ ក្មេង​ស្អាត​ខ្ញង់​យ៉ាង​នេះ​ ជឿ​អត់​ថា​តួ​អង្គ​ព្រះនាង​ ឆាង ភីង​ ​​អាយុ​ពិត​ជិត​ក្បាល​៥​?

តួ​អង្គ​ សានហាវ ក្នុង​រឿង «ល្បិច​​ក្នុង​រាជ​វាំង»

ចូល​រួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​ Darting With the Parents ក្នុង​នាម​ជា​​ជំនួយ​ការ​តារា​មិនមែន​ជា​បេក្ខជន​ តារា​សម្ដែង​វ័យ​ ៤៦ឆ្នាំ​បាន​រៀបរាប់​រឿង​រ៉ាវ​ស្នេហា​ខ្លះ​របស់​ខ្លួន​ ហើយ​នៅ​ពេល​ពិធីករ​សួរ​នាំ​ពាក់ព័ន្ធ​នឹង​រឿង​រៀបការ​ តារា​សម្ដែង​រូប​នេះ​ឆ្លើយ​ថា​ ខ្លួន​ប៊ិះ​នឹង​សម្រេច​ចិត្ត​ចូល​រោងការ​ម្ដង​ តែ​បដិសេធ​មិន​ប្រាប់​ពី​សមាសភាព​បុរស​រូប​នោះ​។

ល្បិច​ក្នុង​រាជវាំង​

អ្នក​ទស្សនា​បាន​សន្មត​ថា​បុរស​ម្នាក់​នោះ​អាច​ជា​​តួ​ឯក​ប្រុស​​ល្បី​ឈ្មោះ​ក្នុង​​អតីត​ស្ថានីយ​ទូរទស្សន៍​ TVB ជាមួយ​គ្នា​គឺ​លោក​ Kevin Cheng ដែល​ជា​មិត្ត​ប្រុស​របស់​អ្នក​នាង​ តែ​បាន​បែក​បាក់​គ្នា​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។ គិត​ទៅ​ចាប់​ពី​បែក​ជាមួយ​ Kevin រួច​ហើយ​ Charmaine មិន​ដែល​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ជា​សាធារណៈ​នោះ​ទេ​។ បុរស​ម្នាក់​ទៀត​ដែល​​តារា​ស្រី​រូប​នេះ​ទាក់ទង​បើក​ចំហរ​គឺ​ Benny Chan តែ​អ្នក​ទាំង​ពីរ​ទាក់ទង​គ្នា​បាន​ ៤​ឆ្ន​ាំ​ក៏​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ​២០០៦​។

តារា​ល្បី​ដែល​បច្ចុប្បន្ន​បាន​ចូល​ប្រឡូក​ក្នុង​ការ​សម្ដែង​នៅ​ប្រទេស​ចិន​ដីគោក​បាន​ទទួល​ស្គាល់​ថា​នាង​មាន​អតីត​សង្សារ​ជាង​១០​នាក់ ប៉ុន្តែ​អ្នក​ទាំង​អស់​នោះ​មិនមែន​សុទ្ធ​តែ​ជា​តារា​សម្ដែង​ទាំង​អស់​នោះ​ទេ​។

Story of Yanxi Palace

តួ​អង្គ​ម្ចាស់​ក្សត្រី​ក្នុង​ភាពយន្ត​ភាគ​ចិន​ដ៏​ល្បី​ «Story of Yanxi Palace (2018)» បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​អ្នក​នាង​នៅ​លីវ​ ហើយ​កំពុង​សម្លឹង​មើល​បុរស​សក្តិសម​ណា​ម្នាក់​មក​ធ្វើ​ជា​ដៃ​គូ​ ទោះ​ជា​មាន​ដៃ​គូ​សម្ដែង​ជា​តារា​ឯក​ប្រុស​ល្បី​ៗ​ជា​ច្រើន​រូប​ សម្ដែង​​ជា​គូ​ស្នេហ៍​ជា​មួយ​​អ្នក​នាង​ជាង​២៧​ឆ្នាំ​លើ​កញ្ចក់​ទូរទស្សន៍​ តែ​មិនមាន​បុរស​ណា​ម្នាក់​ចូល​ស្ដង់​ដារ​ដែល​អ្នក​នាង​ពេញ​ចិត្ត​នោះ​ទេ​។

«​បុគ្គលិក​លក្ខណៈ​តួ​អង្គ​ដែល​ពួក​គេ​សម្ដែង​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ ប៉ុន្តែ​មិនមែន​ជា​ចរិត​ពិត​របស់​អ្នក​ដែល​សម្ដែង​នោះ​ទេ​ និយាយ​រួម​​តួ​ឯក​ប្រុស​ក្នុង​រឿង​ភាគ​ជា​បុរស​ល្អ​ឥត​ខ្ចោះ​ តែ​ជីវិត​ពួក​គេ​ទាំង​នោះ​មិនមែន​ដូច្នេះ​ទេ​»

Charmaine Sheh បាន​ចុះ​កុងត្រា​ជាមួយ​​នឹង​ទូរទស្សន៍​ TVB ក្រោយ​ប្រកួត​កម្មវិធី​បវរកញ្ញា​ហុងកុង​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ កាល​ពី​ឆ្នាំ​១៩៩៧​

Telegram-Troryorng
Share.