យោង​តាម​ការ​ផ្សាយ​របស់​វែបសាយ​ Korseries ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា ឆ្នាំ​២០២១ ​ បាន​ឱ្យ​ដឹង​ថា​ រឿង​ភាគ​​ «Nevertheless» របស់​ស្ថានីយ​ទូរទស្សន៍​ JTBC ​គ្រាន់​តែ​ចាក់​ផ្សាយ​ភាគ​ទី​មួយ​ភ្លាម​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​តាម​ទស្សនា​ច្រើន​ពី​អ្នក​គាំទ្រ​ ព្រោះ​រឿង​ដែល​បរិយាយ​ពី​ទំនាក់ទំនង​សម្ព័ន្ធ​ភាព​របស់​មនុស្ស​ពីរ​នាក់​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​មហាវិទ្យា​ល័យ​រវាង​តួ​​អង្គ​ Yu Na‑Bi (Han So Hee) ​យុវតី​ម្នាក់​ដែល​​ជួប​ប្រទះ​ស្នេហា​ខក​បំណង​រហូត​លែង​​ជឿជាក់​លើ​ស្នេហា​ និង​អ្នក​កំលោះ​សំបូរ​ស្នេហ៍​​ Park Jae‑eon (Song Kang) ​ដែល​មាន​ទស្សនៈ​​យល់​ឃើញ​ថា​ការ​សេពគប់​ជាមួយ​នឹង​អ្នក​ណា​ម្នាក់​ជា​រឿង​គួរ​ឱ្យ​ធុញទ្រាន់​ គេ​គ្រាន់​តែ​ចង់​ជជែក​លេង​ និង​​ធ្វើ​អី​សប្បាយៗ​​ប៉ុណ្ណោះ​។

សូម​ចុច​អាន​ ឈុត​ថើប​​ពី​រឿង​ភាគ​​កូរ៉េ​​ចំនួន​ ​៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​ថើប​រំជួល​អារម្មណ៍!

នៅ​ជិត​ចុង​បញ្ចប់​ភាគ​ទី​មួយ​ មាន​ការ​ទុក​ចម្ងល់​ឱ្យ​អ្នក​ទស្សនា​តាម​ដាន​តាម​រយៈ​ឈុត​ខ្លីៗ​បង្ហាញ​ពី​ភាគ​បន្ទាប់​ ដែល​មាន​ការ​បង្ហាញ​ពី​សម្ព័ន្ធភាព​ជ្រាលជ្រៅ​រវាង​តួអង្គ​ទាំង​ពីរ​ខាង​លើ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​ចាប់​អារម្មណ៍​ និង​ជជែក​គ្នា​ពី​រឿងរ៉ាវ​បន្ត​ទៀត​រហូត​ល្បីល្បាញ​ជា​លក្ខណៈ​ Viral លើ​អនឡាញ​។

បន្ទាប់​ពី​ផ្សាយ​ចេញ​ភាគ​ទី​មួយ​រួច​ «Nevertheless» បាន​ជាប់​លំដាប់​​ទី​៦​ ក្នុង​ចំណោម​ Top10 ជា​រឿងភាគ​ដែល​មាន​អ្នក​ទស្សនា​​លើក​មក​ជជែក​ច្រើន​បំផុត​ និង​ ជាប់​លំដាប់​ទីមួយ​ជា​ភាពយន្ត​ភាគ​ដែល​មាន​ចំនួន​ស្វែងរក​លើ​អនឡាញ​ជាប់​លំដាប់​ទីមួយ​នៅ​ប្រទេស​កូរ៉េ​ពេញ​មួយ​សប្ដាហ៍​ទី​៣​ នៃ​ខែ​មិថុនា​ នេះ​​​​បើ​យោ​ង​តាម​ Good Data Corporation គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៤-២០ មិថុនា ​ឆ្នាំ​ ២០២១។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ ឈុត​ខ្លី​​ភាគទី២​រឿង​នេះ​ ដែល​មាន​បង្ហាញ​ឆាក​ថើប​គ្នា​យ៉ាង​រំជួល​ចិត្ត​រវាង​តួអង្គ​ឯក​ទាំងពីរ​ មាន​ចំនួនទស្សនា​រហូត​ដល់​ជាង​ ​១.២​លានដ​ង​លើ​ YouTube របស់​ JTBC (គិត​ត្រឹម​ថ្ងៃ​ទី​ ២៦​ មិថុនា) ។

​មុន​ចេញ​ផ្សាយ​ភាក​២​ ដែល​ជា​ភាគ​អ្នក​ទស្សនា​រង់​យ៉ាង​អន្ទះសារ​នោះ​ JTBC បាន​ចេញ​រូបភាព​សន្លឹក​ បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​រវាង​តួ​អង្គ​ឯក​ទាំង​ពីរ​គឺ​ Park Jae Eon និង Yu Na Bi ដែល​នឹង​ធ្វើ​ឱ្យ​ពោះ​វៀន​ពោះតាំង​​អ្នក​ទស្សនា​រមួល​ចូល​គ្នា​​ជាក់​ជា​មិន​ខាន​។

សូម​បញ្ជាក់​ដែរ​ថា​​រឿង​ភាគ​ «Nevertheless» ភាគ​ទីពី​រត្រូវ​បាន​កំណត់​អាយុ​អ្នក​ទស្សនា​ ១៩+ បាន​ចាក់​ផ្សាយ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០២១ នៅ​លើ​ប៉ុស្ដិ៍​ JTBC និង Netflix

ទស្សនា​ឈុត​ឆាក​ថើប​ខ្លី​ដែល​កំពុង​តែល្បី​ខ្លាំង​លើ​អនឡាញ​របស់​រឿង​ «Nevertheless» ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.