ក្រោយ​តារា​សម្ដែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ កញ្ញា​ Pancake Khemanit Jamikorn បាន​ប្រកាស​ដំណឹង​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ កាល​ពី​​រសៀល​ថ្ងៃ​ទី​ ២៨ ខែ​មិថុនា​ ឆ្នាំ​២០២១​ បន្ត​មក​ទៀត​នៅ​វេលា​ម៉ោង​ ៦​ល្ងាច​ជាង​សារព័ត៌មាន​ថៃ​បាន​ចេញ​​​សេចក្ដី​ប្រកាស​ថា​ គ្រួសារ​របស់​កញ្ញា​ទាំង​ចាស់​-​ទាំង​ក្មេង​សរុប​៨​ នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ដូច​គ្នា​ ខណៈ​គូស្នេហ៍​របស់​កញ្ញា​​ដែល​ជា​មន្ត្រី​នគរបាល​ បាន​ទៅ​ពិនិត្យ​ធ្វើ​តេស្ដ​សំណាក​រួច​រាល​់​ហើយ​​ លទ្ធផល​អវិជ្ជមាន​​តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ ថ្ងៃ​ដើម្បី​រងចាំ​មើល​អាការៈ​ជា​បន្ត​ទៀត​។​

សូម​ចុច​អាន​ មុន​នេះ​​បន្តិច​ ​តារា​សម្ដែង​ល្បី​ថៃ​ ​PANCAKE​ ​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩!

Pancake គ្រួសារ​ និង​គូស្នេហ៍​

គ្រួសារ​កញ្ញ​ា​ Pancake លើក​លែង​តែ​ប្អូន​ប្រុស​កញ្ញា​ម្នាក់​គត់​ដែល​រួច​ផុត​មិន​បាន​ឆ្លង ជំងឺ​កូវីដ-១៩ ដោយ​សារ​តែ​អនាគត​​មន្ត្រី​នគរ​បាល​​​ Putter ជាប់​ហ្វឹកហាត់​ដោះ​គ្រឿង​ផ្ទុះ​នៅ​ខេត្ត ​ប្រាក់​ជួប​ តំបន់​ហួរហិន នៅ​ឆ្ងាយ​ពី​អ្នក​ផ្ទះ​​​ទើប​មិន​បាន​ឆ្លង​៕​

Pancake និង​ ក្រុម​គ្រួសារ

ប្រភព៖ Mrgonline

Telegram-Troryorng

Share.