តារា​សម្ដែង​កំពុង​ឡើង​កូដ​ កញ្ញា​ រចនា​ រ៉ាវ៉ាឌី ​ព្រឹក​នេះ​បាន​ចេញ​មក​ចែក​រំលែក​បន្ត​​ (Share) ​នូវ​សំណេរ​​ក្រុម​​អ្នក​គាំទ្រ​ខ្លួន​​ ដែល​មាន​ឈ្មោះ​កាត់​ថា​ RNRDFAN ក្រោយ​​មើល​ឃើញ​ ​​អ្នក​គាំទ្រ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក ​និង ​បារម្ភ​ពី​សុខភាព​របស់​កញ្ញា​។

សូមចុចអាន តារា​ប្រុស​​​សង្ហា​! លោក​ ព្រីនស៍ (Prince) វិជ្ជមាន​កូវីដ​-១៩ ទាំង​ដែល​បាន​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​

នៅ​​ប៉ុន្មាន​នាទី​មុន​នេះ​ (​៣ កក្កដា ២០២១) តារា​សម្ដែង​ភាពយន្តភាគ​ «គឺ​អ្នក​» ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​លោក​ សុខ សាន់នី​ និង​ កញ្ញា​ យ៉ា​ សុផាន់ម៉ៃ ​បាន​​ចែក​រំលែក​​បន្ត​នូវ​សំណេរ​​ពី​ក្រុម​អ្នក​គាំទ្រ​​ RNRDFAN ជា​​ក្រុម​អ្នក​​ស្រលាញ់​ចូល​ចិត្ត​និង​គាំទ្រ​កញ្ញា​ ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​។

សំណេរ​ដែល​កញ្ញា​បាន​ចែក​រំលែក​បន្ត​នោះ​ អ្នក​គាំទ្រ​កញ្ញា ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​កញ្ញា​ ជា​ពិសេស​គឺ​ការ​កោត​សរសើរ​ ដែល​តារា​សម្ដែង​ស្រី​រូប​នេះ​តែង​តែ​បង្ហាញ​ភាព​រឹង​មាំ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ ដើម្បី​កុំ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​ភាព​របស់​ខ្លួន​ ទោះ​ជា​ហត់​នឿ​យ​បែប​ណា​ក្ដី​។

«មនុស្ស​ពូកែ​របស់​ខ្ញ​ុំ បងតែងតែធ្វើអោយខ្លួនឯងរឹងមាំគ្រប់ពេល មួយរយៈ​នេះ​មើល​ទៅ​បង​ហត់​ណាស់​តែ​ ទោះ​បី​បង​លំបាក​ខ្លាំង​ប៉ុណ្ណា​បងតែងតែ​ឆ្លើយ​ប្រាប់​អ្នក​ទាំងអស់​គ្នាថ​ា​ បងមិនអីទេ បងok បង​តែងតែ​ធ្វើ​អោយ​អ្នក​​ជុំវិញ​​ខ្លួន​មិន​អោយ​បារម្ភ​ជានិច្ច​ ​I ​know ​you’re ​strong​ ​but​ ​not ​Everytime​ #RNRD_Fan​»​។

Telegram-Troryorng
Share.