សិល្បៈ​ជាតិ​៖ ​អ្នក​នាង​ ទូច ស្រី​ល័ក្ខ មិន​សូវ​ចេញ​បទ​ចម្រៀង​ញឹកញាប់​នោះ​ឡើយ​ ប៉ុន្តែ​យូរ​ៗម្ដង​បទ​ចម្រៀង​​ថ្មី​របស់​តារា​ស្រី​រូប​នេះ​រមែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​កោត​សរសើរ​ច្រើន​ពី​សំណាក់​សាធារណជន​និង​អ្នក​គាំទ្រ​ ពិសេស​បទ​ចម្រៀង​ «កកូរ​កូន​ខ្មែរ​» ត្រៀម​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ដែល​ខិតជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

អានអត្ថបទ៖ ៦​ចំណុច​ ទម្លាក់​ក្ដី​​ទុ.ក្ខ​ទទួល​យក​ក្ដី​សុខ​ ​ត្រាប់​តាម​តារា​ស្រី​គឺ​ ​អ្នក​នាង​ ទូច ស្រីល័ក្ខ​

អានអត្ថបទ៖ ទូច​ ស្រី​ល័ក្ខ​ ស្រក់​ទឹក​ភ្នែក​ភ្លាម​ៗ​ ពេល​ឮ​សម្ដី​កូន​ប្រុស​ចង់​បួស​សង​គុណ​ម្ដាយ​នៅ​ពេល​ធំ​ឡើង​

អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​ បទ​ចម្រៀង​របស់​អ្នក​នាង​​មួយ​បទ​ៗ​​​​បាន​បង្ហោះ​ចែក​រំលែក​នៅ​បណ្ដាញ​សង្គម​ និង​ Youtube ​ភាគ​ច្រើន​គឺជា​ស្នាដៃ​និពន្ធ​ទំនុក​ភ្លេង​​និង​ច្រៀង​ផ្ទាល់​ដោយ​សាមី​ខ្លួន​ មាន​ភាព​លេចធ្លោ​និង​ចាក់​ចំ​បេះដូង​របស់​អ្នក​ស្ដាប់​​ជា​និច្ច​។

ថ្មីៗ​នេះ​ម៉ាក់​ៗ​វ័យ​ក្មេង​ដ៏​ស្រស់សោភាបាន ​បញ្ចេញ​បទ​ចម្រៀង​ដើម្បី​អបអរ​ពិធី​បុណ្យ​ឆ្នាំប្រពៃណី​ខ្មែរ​​ដែល​មិន​ថា​ទាំង​​ទំនុក​ភ្លេង​និង​សាច់​រឿង​នៃ​បទ​ចម្រៀង​នេះ​ សុទ្ធ​សឹង​តែ​កើត​ចេញ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​នាង​ ទូច ស្រីល័ក្ខ​ទាំង​ស្រុង​។

ក្រៅ​ពី​មាន​បទ​ចម្រៀង​ត្រៀម​សម្រាប់​ចូល​ឆ្នាំ​ថ្មី​​ហើយ​នោះ​ អ្នក​នាង​ បាន​ប្រាប់​មក​​អ្នក​សារព័ត៌មាន​ត្រយង​ថា​អ្នក​នាង​មាន​ប្រូចេក​ជា​ច្រើន​នៅ​ក្នុង​ដៃ ក្នុង​នោះ​ឆាប់​ៗ​នេះ​អ្នក​នាង​មាន​អ្វី​ដែល​កាន់​ពិសេស​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ ហើយ​ក៏​ជា​បំណង​ប្រាថ្នា​មួយ​ដែល​អ្នក​នាង​ តែង​តែ​ប៉ង​ប្រាថ្នា​ចង់​ធ្វើ​នា​ពេល​កន្លង​មក​ ប៉ុន្តែ​មិន​មាន​ឱកាស​។ អ្នក​នាង​សំណូម​ពរ​ឱ្យ​អ្នក​គាំទ្រ​របស់អ្នក​នាង​ មេត្តា​ជួយ​គាំទ្រ​បទ​ចម្រៀង​ថ្មី និង​រង់ចាំ​ជួយ​តាមដាន​សម្រាប់​ការងារ​ថ្មី​របស់​នាង​ ដោយ​អ្នក​នាង​ធានាថា​ប្រាកដ​ជា​ប្លែក​អារម្មណ៍​​ជាក់​ជា​មិន​ខាន។

សូមស្ដាប់​បទ​ចម្រៀង​ «កកូរ​កូន​ខ្មែរ» ខាង​ក្រោមនេះ

https://www.youtube.com/watch?v=LHyeJ1nJgS4
Share.