«ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅ​តែ​ពី​ការ​ជួប​គ្នា​រវាង​មនុស្ស ជាមួយ​វប្បធម៌រូបិយ និង​អរូបិយ ហើយ​នោះ ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​មាន​ជំនួប​បេះដូង​រវាង​បុរស និង​ស្រី​ផង​ដែរ»។ នេះ​ជា​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តឆ្នាំ២០២៣ និង​អបអរសាទរ​ខួប​១០ឆ្នាំ នៃ​ការ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តនៅព្រឹក ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។ ​

ពិធីបើក​នេះ​ដែរ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ដែល​ធ្វើ​ឡើង​នៅ​នៅ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្តសៀមរាប រួម​ទាំង​មន្ត្រី​អ្នកមុខអ្នកការ​​ជា​ច្រើន​រូប​ទៀត។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ ក្រោម​ប្រធានបទ​”​ក្តី​ស្រមៃ​ និង​ក្តីសង្ឃឹម​”​ នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏ដូចជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ​ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិខ្មែរ​នេះ។

អត្ថបទពាក់ព័ន្ធ៖អស្ចារ្យមែន ! អ្នកទៅកម្សាន្តអង្គរសង្ក្រាន្តសៀមរាប កុំភ្លេចភ្ជាប់Wi Fi ប្រើឥតគិតថ្លៃ

សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖«នៅ​សល់តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ នឹង​មាន​ការ​ផ្លាស់​ទេវតា​ឆ្នាំ​ចាស់ ជំនួស​ដោយ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទោះ​ទេវតា​ចាស់ ឬ​ថ្មី គឺ​សុទ្ធ​តែ​ជា​កូន​ទេវតា​ដូចគ្នា»។

ប្រមុខ​រាជរដ្ឋាភិបាល បាន​បន្ត​ថា​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​តែ​សប្បាយ​រីករាយ​នឹង​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ សម្តេច​តេជោ អំពាវនាវ​ដល់​អាជ្ញាធរ កម្លាំងសមត្ថកិច្ច យក​ចិត្ត​ទុកដាក់​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋ។ សម្តេច​តេជោ បាន​រំលឹក​ថា ឆ្នាំ២០២០ និង២០២១ មិន​បើក​ឱ្យ​មាន​ការ​ចូលឆ្នាំ​នោះ​ទេ ដោយ​សារ​ការរាតត្បាតជំងឺកូវីដ១៩ ហើយ​សម្តេច​ក៏​បាន​អំណរ​គុណ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទទួល​យក​ការ​សម្រេច​ចិត្ត​នោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អត្ថបទពាក់ព័ន្ធ៖ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម បើក​ទ្វា​ស្វាគមន៍​​ភ្ញៀវជាតិ​និង​អន្តរជាតិ ក្នុង​ព្រឹត្តិការ​ណ៍​អង្គរសង្រ្កាន្ត​៣​ថ្ងៃ​ពេញ

ជាមួយ​គ្នា​នេះ​ដែរ​សម្តេចតេជោ ហ៊ុន សែន បាន​មាន​​បង្ហើប​ថា​មាន​កត្តា​ចំនួន​៦ ​ដែល​នាំ​ឱ្យ​មាន​នូវ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ក្នុងនោះរួមមាន៖
ទី១) គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ជា​កត្តា​សំខាន់​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ។ គ្មាន​ភាព​សប្បាយ​រីករាយ​ណាមួយ​កើត​ឡើង​ក្រោម​គ្រាប់​ផ្លោង​នោះ​ឡើយ។ សុខ​សន្តិភាព​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ធ្វើអ្វីៗ​តាម​បំណង ឱ្យ​តែ​ត្រូវ​ច្បាប់។
ទី២) យកឈ្នះលើជំងឺកូវីដ១៩
ទី៣) ការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់
ទី៤) កត្តាមានមធ្យោបាយធ្វើដំណើរ
ទី៥) កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ
ទី៦) គឺគំនិតផ្តួចផ្តើម និងការធ្វើ​សកម្មភាពបានយ៉ាងល្អរបស់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា។

អត្ថបទពាក់ព័ន្ធ៖ក្រុមផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័តក្នុងអង្គរសង្រ្កាន្ត ត្រៀមខ្លួនស្វាគមន៍មហាជន រួចរាល់ហើយ

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ និង​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមាន​រហូត​ដល់​ជិត ៤លាននោះ ជាការ​បង្ហាញ​ឱ្យ​ឃើញនូវការចូលរួមដ៏អស្ចារ្យ។ សម្តេចតេជោ​ចង់​ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណា​គិត​ជា​ភាគរយ​ប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រា​បត់​បេះដូង សម្រាប់​ប្រទេស​ចង់​បំបែកកំណត់​ត្រា​របស់​កម្ពុជា។ សម្តេចតេជោ រំពឹងថា​យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ប្រមាណ ៤ពាន់​នាក់​នៅ​ថ្ងៃស្អែក។

ជាមួយការវិនិយោគយ៉ាងគំហុកនៅខេត្តសៀមរាប សម្តេច​តេជោ ចាត់ទុក​ថា​បាន​ធ្វើឱ្យ​ខេត្តនេះ​ក្លាយ​តារារះ​នា​ទិសឧត្តរ។ សម្តេចបន្តថា ការរៀបចំប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចតេជោក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែល​បានជួយ​គាំទ្រ​ដល់​ការ​ការពារ​ប្រាង្គ​ប្រាសាទ​អង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។សម្តេចតេជោក៏បានថ្លែងអំណរគុណទូតអាមេរិក ដែល​បាន​ជួយ​នាំ​មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរនាពេលកន្លងមក៕

Share.