ក្លិបបាល់ទាត់តោខៀវ Chelsea ដែលជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League 2020-21 និងជាសមាជិកពានរង្វាន់លីគកំពូលអង់គ្លេស ជាក្រុមតែមួយគត់ដែលកីឡាកររបស់ខ្លួនត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសកំណើតកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិ ប្រកួតក្នុងពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA EURO 2020 បានច្រើននាក់ជាងគេគឺរហូតដល់១៥នាក់ឯណោះ។
កីឡាកររបស់ Chelsea ដែលជាប់ជម្រើសជាតិក្នុងពានរង្វាន់ UEFA EURO 2020 មាន៖
ជម្រើសជាតិក្រូអាត៖ Kovačić
ជម្រើសជាតិស្កុតឡែន៖ Gilmour
ជម្រើសជាតិបារាំង៖ Giroud, Kanté, Zouma
ជម្រើសជាតិអាល្លឺម៉ង់៖ Rüdiger, Havertz និង Werner
ជម្រើសជាតិអ៊ីតាលី៖ Jorginho, Emerson
ជម្រើសជាតិដាណឺម៉ាក៖ Christensen
ជម្រើសជាតិអង់គ្លេស៖ Mount, Chilwell,James
ជម្រើសជាតិអេស្ប៉ាញ៖Azpilicueta
អត្ថបទពាក់ព័ន្ធ៖ក្រោយលើកពាន UCL លោក Thomas Tuchel តកុងត្រាជាមួយតោខៀវ Chelsea ដល់ឆ្នាំ២០២៤
គិតត្រឹមពេលនេះអ៊ីតាលី បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA EURO 2020 ដោយរង់ចាំគូប្រកួតអ្នកឈ្នះរវាងអង់គ្លេស និងដាណឺម៉ាក នៅម៉ោង២រំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ នេះ។