សិល្បៈ​អន្តរជាតិ​៖ បុរស​ម្នាក់​សុខ​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​សន្តិសុខ​ ដើម្បី​មាន​ឱកាស​បាន​​ចូលរួម​​ទស្សនា​ការ​​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ Taylor Swift ដោយ​សារ​តែ​គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​ចូល​ទស្សនា​។ សំបុត្រ​ចូល​ទស្សនា​ខនសឺត​របស់​ Taylor Swift កំពុង​តែ​ធ្វើព្យុះ​ភ្លៀង​​​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ជាមួយ​នឹង​តម្លៃ​ជា​មធ្យម​គឺ​២១៥$។

សូម​អាន​៖ Taylor Swift ចេញ​មក​ឆ្លើយតប​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង​ «Shake it Off» ក្រោយ​ត្រូវ​ប្ដឹង​ឡើង​វិញ​!!!

បុរស​ Nashvillian លោក​ Davis Perrigo ទទួល​បាន​សិទ្ធិ​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ Taylor ដោយ​លោក​បាន​ចេញ​ចែក​រំលែក​បទពិសោធន៍​ការ​ចូល​ទស្សនា​របស់​ខ្លួន​ជា​លើក​ដំបូង​ថា​ លោក​​គឺជា​បុគ្គលិក​​​​ផ្នែក​គណនេយ្យ​មួយ​រូប​ ដូច្នេះ​​លទ្ធភាព​អាច​ទិញ​សំបុត្រ​ចូលទ​ស្សនា​ការ​ប្រគំតន្ត្រី​នោះ​​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។
ប៉ុន្តែ​​លោក​​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឱ្យ​សុបិន​ចង់​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ Taylor Swift ក្លាយ​ជា​ការ​ពិត​ លោក​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​សន្តិសុខ​ការពារ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​​ ជា​លទ្ធផល​លោក​​ត្រូវបាន​ជ្រើស​រើស​ដែល​ធ្វើ​ឱ្យ​លោក​មាន​ឱកាស​បាន​ចូលទស្សនា​តន្ត្រី​នៅ​ចំពី​មុខ​ផ្នែក​កណ្ដាល​តែម្ដង​។

សូមអាន៖ ស្រឡាំងកាំង​បន្តិច​​ដែរ​ ក្រោយ Taylor Swift បើកបេះដូងរឿងធ្លាប់រលូ.តកូនក្នុងបទចម្រៀងថ្មី!

យ៉ាង​ណា​មិញ​លោក​មិន​អាច​ថត​រូប​ភាព​ជា​ឯកសារ​ទុក​ដោយ​សារ​តែ​​បំរាម​ការ​រឹត​បន្តឹង​ប្រើប្រាស់​ទូរស័ព្ទ​របស់​ថ្នាក់​លើ​។ សំណាង​ហាក់​នៅជាមួយ​នឹង​លោក​ព្រោះ​ក្រុម​អ្នក​គាំទ្រ​របស់​ Swift មាន​ឈ្មោះ​ថា​ក្រុម​ Swifites បាន​កាន់​ទូរស័ព្ទ​នៅ​ក្នុង​ដៃ​ហើយ​ថត​ទុក​គ្រប់​សកម្មភាព​ទាំង​អស់​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ ដោយ​ក្នុង​នោះ​ថែម​ទាំង​ថត​ជាប់​ពេល​វេលា​ដ៏​ល្អបំផុត​របស់​ Perrigo ផង​ដែរ​។

វីដេអូ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហើយ​រឿងរ៉ាវ​របស់​លោក​បាន​ក្លាយ​ជា​ទីពេញ​និយម​បំផុត​មួយ​។ ខណៈ​ដែល​លោក​ទទួល​បាន​កេរ្តិ៍ឈ្មោះ​នៅ​លើ​អនឡាញ ​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បាន​សង្កេត​ឃើញ​ថា​លោក​​មាន​ទាំង​ភាពឈ្លក់​វង្វេង​ និង​អន្ទះសារមិន​ផ្លាស់​ប្ដូរ​​ ថែម​ទាំង​ច្រៀង​តាម​គ្រប់​ម៉ាត់​​ក្នុង​បទ​ចម្រៀង​របស់​ Taylor Swift ថែម​ទៀត​ផង។

អ្នក​គាំទ្រ​ខ្លះ​បាន​និយាយ​កំប្លែង​ថា​ខ្លួន​ត្រៀម​ខ្លួន​រៀបការ​រួច​ហើយ​ ទោះ​ជា​គេ​ដឹងថា​ Perrigo គឺជា​បុរស​រៀបការ​រួច​ហើយ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​ក៏​ពោរពេញ​ដោយ​សុភមង្គល​ក្ដី​។

ថ្វី​ត្បិត​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីមហាជន​ប៉ុន្តែ​ Perrigo នៅ​តែ​រក្សា​ភាពនឹងធឹង​ដាក់​ខ្លួន​ នឹង​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឱកាស​ដែល​ខ្លួន​បាន​ទទួល​ លោក​​នឹង​ចងចាំ​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ចំពោះ​ការងារ​ដែល​លោក​បាន​បំពេញ​ ថែម​ទាំង​បាន​កន្លែង​ទស្សនា​ខនសឺត​ល្អ​បំផុត​មួយ​ផង​ដែរ​៕

ប្រភព៖ newschannel5

Share.