សិល្បៈជាតិ៖ តាមរយៈផេកផ្លូវការរបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសកាលពីថ្ងៃទី២៣ ខែឧសភាថា លោកឧកញ៉ា នឹងឡាយនិយាយអំពីបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្តែមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកឧកញ៉ាបានសំណូមពរសុំឱ្យលោកនៅស្ងប់ស្ងៀមកុំពាក់ព័ន្ធនឹងករណីនេះ។
សូមអាន៖ ខេមរៈ សិរីមន្ត ចេញមុខបញ្ជាក់ភាពស្អាតសំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រោយពេលដែលផេករបស់ឧកញ៉ា ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត បានចេញមកប្រកាសកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ ថា នៅថ្ងៃទី២៤ ខែឧសភា ស្អែក លោកនឹងធ្វើការ Live ពាក់ព័ន្ធ នឹងករណីបុរីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលកំពុងតែមានបញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុននិងបណ្ដាអតិថិជន។
ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងក្នុងសេចក្ដីប្រកាសថា៖ «ថ្ងៃស្អែកម៉ោង៧ល្ងាច ខ្ញុំនឹងធ្វើការឡាយនិយាយអំពីបុរីអ្នកឧកញ៉ាឡេងណាវ៉ាត្រា នឹងរឿងផ្សេងៗដែលបានកើតឡើងកន្លងមក សូមចាំស្ដាប់ទាំងអស់គ្នាជាពិសេសអតិថិជនផ្ទាល់»
បន្ទាប់ពីការចែករំលែករបស់តារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra នៅលើបណ្ដាញសង្គមរួចគេសង្កេតឃើញថាមតិសឹងតែ១០០ភាគរយពីអ្នកគាំទ្រឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងនាមជាតារាចម្រៀងអាយដលរបស់ខ្លួន បានយល់ឃើញស្រដៀងគ្នាថា ឧកញ៉ា ខេមរៈ សិរីមន្ត គួរតែនៅស្ងៀមប្រសើរជាង ហើយមិនគួរយកខ្លួនទៅពាក់ព័ន្ធនឹងករណីចម្រូងចម្រាសដែលកំពុងតែក្លាយជាប្រធានបទរសើបនោះឡើយ។
ខាងក្រោមនេះ គឺជាសំរង់សម្ដីខ្លះៗ ដែលហ្វេនឧកញ៉ា សិរីមន្ត បានលើកឡើងពាក់ព័ន្ធនឹងករណីនេះ
«យល់ល្អ កុំអីបងប្រុស»
«មិនបាច់ពាក់ព័ន្ធទេ Idol អើយ»
«នៅឱ្យស្ងៀមទៅបងអើយ និយាយច្រើនខុសច្រើនទេ ជឿមីតីទៅ»
«បើអាចកុំអីលោកឧកញ៉ា នៅស្ងៀមគឺល្អបំផុត។ ចង់ឱ្យបញ្ហាឆាប់ចប់គឺឱ្យភាគីអ្នកពាក់ព័ន្ធជាអ្នកចេញបកស្រាយឬនិយាយផ្ទាល់ទើបមានប្រយោជន៍ បើមិនចឹងគេដៀលលើសដើម»
ថ្វីត្បិតតែមានការសំណូមពរមិនចង់ឃើញអាយដលរបស់ខ្លួនពាក់ព័ន្ធនឹងករណី ដែលកំពុងតែក្លាយជារឿងមហាជនផ្ដល់ការចាប់អារម្មណ៍ខ្លាំងបំផុតមួយនាខណៈនេះ ប៉ុន្តែមិនអាចកែប្រែគោលជំហររបស់លោកឡើយ ព្រោះនៅថ្ងៃទី២៤នេះ តាមរយៈផេករបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ថា «ល្ងាចនេះម៉ោង៧ជួបគ្នាតាមឡាយផ្ទាល់ណាបងប្អូន»។

ប្រភព៖ Khemarak Sereymun
