សិល្បៈ​ជាតិ​៖ ក្នុង​នាម​​រៀម​ច្បង​ដែល​មាន​បទ​ពិសោធ​ជោគជាំ​នៅ​ក្នុង​វិស័យ​ប្រកួត​សម្រស់​ស្រី​ស្អាត ហង្ស សូរិយ៉ាន់ បាន​ចែក​រំលែក​បទ​ពិសោធន៍​ប្រកួត​កន្លង​មក​​របស់​ខ្លួន​ ក៏​ដូច​ផ្ញើសារ​ផ្ដាំ​ទៅ​ប្អូន​ៗ ​​បេក្ខនារីទាំង ​២៥ ខេត្ត-ក្រុង​ ដែល​កំពុង​ត្រៀម​ខ្លួន​ដណ្ដើម​មកុដ​ Miss Grand Cambodia 2023 ​​ដើម្បី​​មាន​​ឱកាស​​តំណាង​ប្រទេស​កម្ពុជា​​ទៅ​ប្រកួតនៅ​លើ​វេទិកា​អន្តរជាតិ​។

សូមអាន៖ ហង្ស សុរិយ៉ាន់ ជួបរឿងមនុស្សក្បែរខ្លួបបំបាក់ទឹកចិត្តដល់ទៅ ២ដង មុនចូលប្រកួត Miss Grand Cambodia

នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ និង​ បំពាក់​ឆៀងជូន​បេក្ខនារី​ប្រកួត​ Miss Grand Cambodia 2023 ទាំង​២៥ ខេត្ត-ក្រុង​ កញ្ញា​ ហង្ស សូរិយ៉ាន់​ បាន​​បង្ហាញ​ចំណាប់​អារម្មណ៍ថា​ខ្លួន​ពិត​ជា​រំភើប ​និង សប្បាយ​ចិត្ត​ជា​ខ្លាំង​ ​ក្នុង​ឋានៈ​ដែល​ខ្លួន​ធ្លាប់​ជា​បេក្ខភាព Miss Grand Cambodia 2022 ​បាន​មក​មើល​ប្អូន​ៗជំនាន់​ក្រោយ ​បាន​​​ឃើញ​ប្អូន​ៗ​មាន​ទាំង​ ​ទេពកោសល្យ បទពិសោធ សម្រស់ ​និង​សមត្ថភាព​ខ្លាំង​ ជា​ពិសេស​កញ្ញា​ចាប់​អារម្មណ៍​ឃើញ​ថា​បេក្ខភាព​ឆ្នាំ​២០២៣ មាន​កម្ពស់​ខ្ពស់​ត្រូវ​ស្ដង់​ដារ​។

សម្រាប់​កញ្ញា ហង្ស សូរិយ៉ាន់ បាន​ទទួល​ស្គាល់​ថា​ថ្វី​ត្បិត​តែ​កញ្ញា​​មាន​បទ​ពិសោធ​​ច្រើន​លើកមែន​ ​ប៉ុន្តែ​ភាព​ភ័យខ្លាច​​តែង​តែ​កើត​មាន​ជានិច្ច​​នៅ​ពេល​ឡើង​លើ​វេទិកា​ប្រកួត​​ ដូច្នេះ​កញ្ញា​បាន​ផ្ដាំ​ផ្ញើ​សារ​ទៅ​ប្អូន​ៗ​បេក្ខនារី​ប្រកួត​ទាំង​អស់​​ត្រូវ​មើល​គំរូ​កញ្ញា​ ពេជ្រ​ វត្តី​សារ៉ាវឌ្ឍី។ «យើង​ត្រូវ​សួរ​ខ្លួន​ឯង​ទោះ​ជា​យើង​ភ័យ​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​សួរ​ថា​យើង​មក​ទីនេះ​ដើម្បី​អ្វី? ខ្ញុំ​មក​ទីនេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​និង​ប្រពៃណី ខ្ញុំ​មក​ទីនេះ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ ថា​តើ​ប្រទេស​កម្ពុជា​ក៏​មាន​ស្ត្រី​ដែល​ក្លាហាន និយាយ​ទៅ​យើង​មិន​បាច់​ឧទាហរណ៍ច្រើន​ទេ គឺ​តី គាត់​មាន​ភាព​ក្លាហាន ស្រស់​ស្អាត គាត់​មាន​អត្តចរិត​ល្អ នេះហើយ​ដែល​យើង​ចង់​បាន​ នេះ​ហើយ​គឺជា​ Miss Grand 2023 ដែល​យើង​ចង់​បាន​។»

បើ​និយាយ​​​នៅ​ក្នុង​​​រង្វង់​កម្មវិធី​​ប្រកួត​ប្រជែង​សម្រស់​ កញ្ញា​ ហង្ស សូរិយ៉ាន់ គឺជា​បេក្ខភាព​លេចធ្លោ​មួយ​រូប​ដែល​មាន
​​បទ​ពិសោធ​យូរ​ឆ្នាំ​ ព្រោះ​កន្លង​មក​កញ្ញា​ធ្លាប់​ជា​បេក្ខភាព​ Top Model 2015 ចំណាត់​ថ្នាក់​លំដាប់​រង​ទី​៣ បេក្ខនារី​ Miss Global 2019 ស្ថិត​ក្នុង​លំដាប់​ Top11 បេក្ខភាព​ Miss Universe Cambodia 2022 ស្ថិត​ក្នុង​លំដាប់​ Top6 និង​ Miss Grand Cambodia 2022 លំដាប់​រង​ទី១​៕

Share.