បន្ទាប់ពីសប្តាហ៍ទី៣៨ នៃក្របខណ្ឌ Premier League លីគកំពូលរបស់ប្រទេសអង់គ្លេស រដូវកាល ២០២២-២៣ បញ្ចប់ដោយជោគជ័យ គេបានរកឃើញក្រុមចំនួន៣ គឺ Leicester City, Leeds Utd និង Southampton ត្រូវកាត់ចេញទៅក្របខណ្ឌ Championship (លីគលំដាប់ទី២) សម្រាប់រដូវកាល ២០២៣-២៤។
អត្ថបទពាក់ព័ន្ធ៖មកដឹងក្រុមដែលឡើងទៅលេងនៅ Premier League រដូវកាល ២០២៣-២៤
តារាងចំណាត់ថ្នាក់ Premier League នៅតំបន់កាត់ចោល៖
ក្រុមបាល់ទាត់រហស្សនាមកញ្ជ្រោង Leicester City ដែលមានប្រធានក្លិបជាជនជាតិថៃ លោក Aiyawatt Srivaddhanaprabha (ក្រុមហ៊ុន King Power) បានគ្រងជើងឯកលីគកំពូលអង់គ្លេស Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់លោក Claudio Ranieri ពេលនេះធ្លាក់ចេញពី Premier League ទាំងទឹកភ្នែក។
ខណ:នៅក្របខណ្ឌ Championship (លីគលំដាប់ទី២) របស់ប្រទេសអង់គ្លេស គេបានរកឃើញក្រុមខ្លាំងចំនួន៣ គឺ Burnley, Luton Town និង Sheffield United ឡើងមកកាន់ក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២៣-២៤៕