គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ការ​ព្រមាន​ដល់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ឱ្យ​ធ្វើការ​កែទម្រង់​ និង​ដាក់​ចេញ​នូវ​បទបញ្ញត្តិ​ដោយ​ដាក់​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាកណ្ដាល​និង​ចៅក្រម​ឱ្យ​គោរព​ស្មារតី​កីឡា។

អត្ថបទពាក់ព័ន្ធ៖សម្តេច​តេជោ៖«ឱ្យ​កីឡា​ប្រដាល់​ឈាន​ទៅ​មុខ​ម្តេច​បាន​ បើ​សហព័ន្ធ​ ទុក​ឱ្យ​អាជ្ញាកណ្ដាល​ធ្វើ​បែប​នេះ?»

ការ​ចេញ​សេចក្តី​ព្រមាន​នេះ​គឺ​​នៅ​ក្រោយ​មាន​រឿង​អយុត្តិធម៌​មួយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់«អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់ កំពូល​ជើង​ឯក» រវាង​កីឡាករ ឃឹម បូរ៉ា និង​កីឡាករ ម៉ឺន មេឃា នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ CNC កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ​សម្តេច​តេជោ ក៏​បាន​លើក​រឿង​នេះ​ ​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​សម្តេច​ផង​ដែរ។ ក្រោយ​សម្តេច​បង្ហោះ​លើ​ហ្វេសប៊ុក ប៉ុន្មាន​នាទី ភាគី​ទូរទស្សន៍ CNC បាន​បញ្ជាក់​ថា​កីឡាករ ឃឹម បូរី ជា​អ្នក​ឈ្នះ​តែម្តង ក្រោយ​ការ​សម្រេច​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ៕

Telegram-Troryorng
Share.