សិល្បៈ​ជាតិ​៖ ភាគ​ទីមួយ​នៃ​រឿង​ «The Idol» ​មិន​ទទួល​បាន​ការ​គាំទ្រ​តាម​ការ​រំពឹង​ទុក​នោះ​ឡើយ​ ថែម​ទាំង​រង​នូវ​ការ​រិះគន់​ពេញ​ទំហឹង​​ទៀត​ រហូត​មាន​អ្នក​លើក​ឡើង​ថា​ ភាគ​មួយ​មើល​ទៅ​ដូច​សំរាម​។ ថ្វី​ត្បិត​រឿង​នេះ​ទទួល​រង​នូវ​ការ​រិះគន់​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​បាន​​សរសើរ​ចំពោះ​ទឹក​ដៃ​សម្ដែង​របស់​ Jennie​ នៅ​ក្នុង​រឿង​ដំបូង​នេះ​ថា​ធ្វើ​បាន​ល្អ​​ ជា​ពិសេស​ពួក​គេ​បាន​លើក​ឡើង​ថា​ក្បាច់​រាំ​ក្ដៅ​សាច់​របស់​នាង​មើល​ទៅ​ជក់​ចិត្ត​។ស

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ Jennie Ruby Jane ឬ ​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្គាល់​នាង​ច្បាស់​ថា​ Jennie Blackpink បាន​បង្ហាញ​​ស្នាដៃ​សម្ដែង​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ភាពយន្ត​ The Idol របស់​ HBO រួម​ជាមួយ​នឹង​ Lily Rose Depp និង​ The Weeknd។

សូមអាន៖ ភាពយន្ត​ «The Idol» ដែល​ Jennie Blackpink ចូលរួម​សម្ដែង​​ដំបូង​កំពុង​រង​មតិរិះគន់

ភាពយន្ត​នេះ​រង​នូវ​មតិ​រិះគន់​ច្រើន​ទៅលើ​ការ​បង្ហាញ​រូប​ភាព​ស្រើបស្រាល​បែប​ក្ដៅ​សាច់​ ដែល​អ្នក​ទស្សនា​មួយ​ភាគ​ធំ​យល់​ថា​មិន​ចាំ​បាច់​គួរ​បង្ហាញ​ដល់​ថ្នាក់​នោះ​ក៏​រឿង​នេះ​នៅតែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍ដដែល​។ ទោះ​ជា​រឿង​​រង​នូវ​ពាក្យ​រិះគន់​ច្រើន​ ប៉ុន្តែ​បើ​ងាក​មក​មើល​តួ​សម្ដែង​វិញ​ Jennie សម្រាប់​ការ​សម្ដែង​ដំបូង​​ក្នុង​តួ​អង្គ​ Dyanne ​អ្នក​រាំ​ពី​ក្រោយ​ Jocelyne ផង និង​ជា​មិត្ត​ភក្ដិ​ផង​នោះ​ គឺ​ទទួល​បាន​តែ​ពាក្យ​សរសើរ​ រហូត​ Trend Twitter លំដាប់​កំពូល​នៅ​សហរដ្ឋ​អាមេរិក​ ជាមួយ​នឹង​ Hashtags ថា​ #JennieOnTheIdolPremiere និង​ #Jennie។

ភាពយន្ត​ទីពីរ​របស់​ Sam Levinson នៅ​លើ​ HBO បន្ទាប់​ពី​រឿង​ទីមួយ​ Euphoria រង​នូវ​ការ​រិះគន់​ចាស់​ដៃ​ពី​អ្នក​ទស្សនា​ ព្រោះ​មើល​ទៅ​​ជា​ Content ដែល​ប៉ះពាល់​ឬ​មិន​ផ្ដល់​តម្លៃ​ឱ្យ​តារា​ស្រី​ៗ​ ប៉ុន្តែ​ជា​សំណាង​ដែល​មាន​ Jennie ចូលរួម​សម្ដែង ​ធ្វើ​ឱ្យ​តួ​អង្គ​របស់​នាង​ជួយ​សម្រាល​មតិ​រិះគន់​បាន​មួយ​ចំនួន​ធំ​ ព្រោះ​អ្នក​គាំទ្រ​ Jennie Blackpink រវល់​​តែ​​ផ្ដោត​ជា​ពិសេស​លើ​តួអង្គ​ដែល​នាង​សម្ដែង​ទាំង​ទឺក​មុខ​ ​​កាយ​វិការ ​​ក៏​ដូច​ជា​ក្បាច់​រាំ ដែល​ហ្វេន​ៗ​យល់​ថា​មើល​ទៅ​ជក់​ចិត្ត​ ​។ល។

ប្រភព៖ បរទេស​

Share.