សិល្បៈ​ជាតិ​៖ ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម ជេនណា គឺជា​ខ្សែ​ព្រះរាជវង្ស​ដែល​មាន​ដុង​សិល្បៈ​ពេញ​ប្រៀប​​​ មិន​ថា​ជា​​សិល្បៈ​សម័យ​ ឬ​​បុរាណ​នោះ​ឡើយ​​។ ក្នុង​ក្រសែ​ភ្នែក​មហាជន​ទាំង​ជាតិ​ និង ​អន្តរជាតិ​ ​គ្រប់​គ្នា​សុទ្ធ​តែ​​​ទទួល​ស្គាល់​ពី​ព្រះ​សមត្ថភាព​ផ្នែក​សិល្បៈ​របស់​ទ្រង់​ ជាពិសេស​គឺ​សមត្ថភាព​ច្រៀង​ ដែល​ទ្រង់​អាច​បកស្រាយ​ចម្រៀង​ជា​​ភាសា​បរទេស​បាន​ជា​ច្រើន​ភាសា​ និង​មាន​តុង​ល្អ​ប្រៀប​ដូច​ជា​ម្ចាស់​ភាសា​ដើម​ថែម​ទៀត នេះ​បើ​តាម​ការ​បញ្ចេញ​មតិ​ពី​ម្ចាស់​ភាសា​ក្រោយ​បាន​ស្ដាប់​ព្រះ​សូរ្យ​សៀង​របស់​ព្រះ​​អង្គ​ម្ចាស់​តូច​​រួ​ច​។ តើ​អ្នក​ធ្លាប់​បាន​ស្ដាប់​​​បទ​ចម្រៀង​​ទាំង​៥​បទ​បទ​ភាសា​នេះ​ឬនៅ?

សូម​អាន​៖ ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា កំពុង​បាន​ត្រូវ​សារព័ត៌មាន​ថៃ​ចាប់​អារម្មណ៍​ខ្លាំង​!

បច្ចុប្បន្ន​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់​ ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា ប៉ុន្តែ​ត្រយង​សូម​រំលឹក​ឡើង​វិញ​ពី​ព្រះ​ប្រវត្តិខ្លះ​ៗ​របស់​ទ្រង់​ថា ព្រះ​អង្គ​​ម្ចាស់​តូច​ ជា​ព្រះនត្តា​ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង​ជា​ព្រះ​រាជ​នត្តា​ទួត​ របស់​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ​​។ រង់​ប្រសូត​នៅ​ថ្ងៃ​ទី​ ១១ ខែ​មីនា​ ឆ្នាំ​ ២០១៣ នៅ​ទីក្រុង​ប៉ារីស​ ​ជា​ព្រះ​បុត្រី​របស់​ ព្រះអង្គម្ចាស់​ បុប្ផារី មាន​ព្រះបិតា​ជា​ជនជាតិ​បារាំង​។

សូមស្ដាប់​ព្រះសូរ្យសៀង​របស់​ព្រះ​អង្គម្ចាស់តូច​ នរោត្តម ជេនណា​ ដូច​ខាង​ក្រោម​ ៖

១. បទ​ចម្រៀង​ភាសាខ្មែរ «មាគ៌ាអង្គរ»

២. បទ​ចម្រៀង​ជា​ភាសា​ចិន​៖ «”The Distance of Love»

៣. បទ​ចម្រៀង​ជា​ភាសាបារាំង៖ «La Vie En Rose»

៤. បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស៖ «A thousand years»

៥. បទ​ចម្រៀង​ជា​ភាសាថៃ៖ «โสดแล้วนะ»

Share.