សិល្បៈ​អន្តរជាតិ​៖ ​ជក់​ដាច់​បាយ​ដាច់​ទឹក​ហើយ​សម្រាប់​អ្នក​និយម​គាំទ្រ​រឿង​ភាគ​កូរ៉េ​ ក្រោយ​បាន​តាម​ដាន​រឿង​​ភាគ​ថ្មី​បែប​កំប្លែង​លាយ​រ៉ូមែនទិក​ថ្មី​​ «King The Land» ដែល​បុរស​សង្ហា​ Lee Jun Ho ​បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​ស្រី​ស្អាត Im Yoona ដោយ​​សាច់​រឿង​​នេះ​​​​បរិយាយ​ពី​បុរស​​​ម្នាក់​​មើល​ងាយ​ស្នាម​ញញឹម​និង​នារី​ម្នាក់​​មាន​ស្នាម​ញញឹម​លើ​បបូរ​មាត់​គ្រប់​ពេលវេលា​។

សូមអាន៖ រូបភាព​អាពាហ៍ពិពាហ៍​រវាង​ Yoona ​និង​ Lee​ ​Jong​ Suk ត្រូវ​បាន​ទម្លា.យ​មក​ក្រៅ​!
សូមអាន៖ Junho​ ​ប៉ះ​គ្នា​វិញ​នឹង​ស្រី​ស្អាត​ YoonA​ ក្នុង​រឿង​ភាគ​រ៉ូម៉ែន​ទិក​សើច​ចុក​ពោះ​ «​King​ the​ Land​»​

យោង​តាម​ការ​ផ្សាយ​ពី​កាសែត​ Yonhap របស់​កូរ៉េ​ តារា​ចម្រៀង​ប៉ុប​២​ដួង​ ដែល​បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្ដែង​គឺ​អតីត​សមាជិក​ក្រុម​ចម្រៀង​ 2PM លោក Lee Jun Ho និង​ Girl Generation កញ្ញា Yoona បាន​ចាប់​ដៃ​គូ​គ្នា​សម្ដែង​ជា​លើក​ដំបូង​នៅ​ក្នុង​​រឿង​ «King The Land» ដោយ​តួ​អង្គ​ដែល​ Jun Ho សម្ដែង​គឺជា​កូន​ទាយាទ​ម្នាក់​របស់​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​របស់​កូរ៉េ​មាន​ឈ្មោះ​ថា​ Goo Won។

ជីវិត​របស់​ Goo Won ត្រូវ​ប្រឈម​មុខ​នឹង​សង្គ្រាម​ដណ្ដើម​ទ្រព្យ​សម្បត្តិ ខណៈ​ដែល​តួ​អង្គ​ដែល​ Yoona សម្ដែង​មាន​ឈ្មោះ​ថា​ Cheon Sa Rang គឺជា​បុគ្គលិក​ក្នុង​សណ្ឋាគារ​ដែល​តែងតែ​មាន​ស្នាម​ញញឹម​នៅ​លើ​មុខ​ជា​និច្ច​ រហូត​ដល់​ថ្ងៃ​មួយ​ដែល​នាង​បាន​ជួប​នឹង​ Goo Won គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ​។

នៅ​ក្នុង​កម្មវិធី​សន្និសីទ​កាសែត​រឿង​ «King The Land» Lee Jun Ho បាន​ថ្លែង​​ឱ្យ​ដឹង​ថា​ការ​ដែល​លោក​ជ្រើសរើស​សម្ដែង​ក្នុង​រឿង​នេះ​ព្រោះ​តែ​លោក​ចង់​សម្ដែង​រឿង​ដែល​មាន​ទាំង​សំណើច​ផង​ និង​រ៉ូមែនទិក​ផង​ ខណៈ​ដែល​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​លោក​ក្នុង​រឿង​នេះ​គឺ​ធ្វើ​យ៉ាង​ទប់​សើច​ឱ្យ​ជាប់​។ «ខ្ញុំ​ចាប់​ផ្ដើម​គិត​ដល់​មូលហេតុ​ដែល Goo Won ស្អប់​ញញឹម​ ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្ដែង​តួ​អង្គ​មួយ​នេះ​។ ខ្ញុំ​ប្រាប់​ខ្លួន​ជា​ប្រចាំ​ហាម​សើច​ពេល​​កំពុង​ថត​ ហើយ​វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ហាត់​ប្រាណ​ខ្លាំង​ណាស់​ដើម្បី​ឱ្យ​រាងកាយ​ស្លៀក​ពាក់​ឈុត​អាវធំ​សម​សួន​ស្អាត​»

ចំណែក Im Yoona ​អតីត​សមាជិក​ SNSD បាន​លើក​ឡើង​ក្នុង​ពេល​នោះ​ដែរ​ថា​​ខ្លួន​ជ្រើសរើស​សម្ដែង​រឿង​ថ្មី​នេះ​ដោយ​សារ​តែ​ជាប់​ចិត្ត​នឹង​ចរិត​គួរ​ឱ្យ​ស្រលាញ់​របស់​តួឯក​ស្រី​។ «នេះ​គឺជា​លើក​ទីមួយ​ដែល​ខ្ញុំ​សម្ដែង​រឿង​បែប​កំប្លែង​លាយ​មនោសញ្ចេតនា​។ ខ្ញុំ​ចង់​សម្ដែង​​តួ​អង្គ​ដែល​មាន​ភាព​​ស្រស់​ស្រាយ និង​ធូរស្រាល​ ព្រោះ​កាល​ពី​សម្ដែង​រឿង​ «Big Mouth» តួអង្គ​ដែល​ខ្ញុំ​សម្ដែង​ពិត​ជា​តាន​តឹង​ណាស់​។

រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ JTBC នេះ​មាន​ចាក់​ផ្សាយ​រៀងរាល់​ថ្ងៃ​ សៅរ៍​និង​អាទិត្យ នៅ​លើ​ App Netflix មាន​ចំនួន​សរុប ​១៦​ភាគ​៕

ប្រភព៖ បរទេស​

Share.