ពានរង្វាន់ KCC Pre-Season Cup 2023 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលកាលពីពេលកន្លងទៅ ក្នុងនោះគេរកឃើញជើងខ្លាំងចំនួន៤មានដូចជា ISI ដង្កោសែនជ័យ, ព្រៃវែង, ​ណាហ្គាវើលដ៍ និង Tiffy Army FC។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១ កក្កដា ណាហ្គាវើលដ៍ ប៉ះ Tiffy Army វេលាម៉ោង ៧:០០នាទីល្ងាច នៅកីឡដ្ឋាន AIA Stadium, KMH Park​
-២ កក្កដា ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង វេលាម៉ោង ៧:០០នាទីល្ងាច នៅកីឡដ្ឋាន AIA Stadium, KMH Park​។

អត្ថបទពាក់ព័ន្ធ៖ដឹង​ពី​៨រឿង មុន​ពានរង្វាន់ KCC Pre-Season Cup 2023 ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចំពោះចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន AIA Stadium, KMH Park ទាំង៦គូនៅវគ្គជម្រុះសរុប ៤,៥៤៩នាក់ ខណ:ជំនួបរវាង ISI ដង្កោសែនជ័យ ប៉ះ Life FC មាន Fan ចូលទស្សនាច្រើនជាងគេគឺ ១,០៥០នាក់

Top Scorers៖

  • Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ ស៊ុតបាន៤គ្រាប់
  • De Oliverira Marques Marcio របស់ណាហ្គាវើលដ៍ ស៊ុតបាន៣គ្រាប់
  • ហាវ សុខនេត្រ របស់ ISI ដង្កោសែនជ័យ ស៊ុតបាន៣គ្រាប់៕
Share.