ក្លិប​បាល់ទាត់ Lion City Sailors សមាជិក​ពានរង្វាន់​លីគ​ប្រទេស​សិង្ហបុរី ក្នុង​តំបន់​អាស៊ាន បាន​ចុះ​កិច្ចសន្យា​ចាប់​ដៃ​គូ​គ្នា​រយៈពេល​២ឆ្នាំ​កន្លះ ជាមួយ​សមាជិក​លីគ​កំពូល​នៃ​ប្រទេស​អាល្លឺម៉ង់ Bundesliga គឺ Borussia Dortmund។

នៅ​លើ​វិបសាយ​របស់​ក្លិប Lion City Sailors បាន​បញ្ជាក់​ថា​ភាព​ជា​ដៃ​គូ​រវាង​ក្រុម​ទាំង​២​គឺ​ផ្តោត​លើ​​កម្មវិធី​បណ្ដុះ​ថ្នាល​យុវជន​គ្រប់​កម្រិត,បណ្តុះបណ្តាល​គ្រូ​បង្វឹក,​ការសិក្សា និង​ការ​ផ្លាស់ប្ដូរ​ការងារ​បាល់ទាត់​អាជីព ជា​ពិសេស​គឺ​ការ​​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់ និង​សកម្មភាព​នានា​មួយ​ចំនួន​ទៀត​រវាង​ក្លិប​ទាំង​២​ក្នុង​គោលដៅ​រួម​មួយ។

អត្ថបទពាក់ព័ន្ធ៖សេដ្ឋី​ប្រាក់​ពាន់លាន​ ថៅកែ​ក្លិប​ Lion City Sailors ជាប់​​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​សិង្ហបុរី

ក្រុម Lion City Sailors FC កាល​ពី​មុន​មាន​ឈ្មោះ​ថា Home United ប៉ុន្តែ​ក្រោយ​ពេល​មហាសេដ្ឋី Forrest Li សម្រេច​ចិត្ត​ទិញ​ភាគហ៊ុន​ក្លិប​នេះ​រួច​ក៏​ផ្លាស់ប្តូរ​ឈ្មោះ​តែ​ម្តង​ទៅ។ ក្រុម​នេះ​បាន​សម្រេច​ចិត្ត​នាំ​យក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Kim Do-Hoon ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ AFC Champion League មក​ដឹកនាំ​ក្រុម ព្រម​ទាំង​នាំ​យក​កីឡាករ​ល្អៗ​ជា​ច្រើន​ចូលរួម​ក្រុម​ផង​ដែរ៕

Telegram-Troryorng
Share.