មុន​នេះ​បន្តិច​ពោល​គឺ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ លោក​ តាន់​ គីមសួរ​ ឬ​ដែល​មហាជន​​ប្រសិទ្ធិនាម​ថ្មី​ឱ្យ​ថា​អ្នក​ប្រយុទ្ធ​បៃតង​ បាន​ចេញ​មក​ប្រកាស​ដំណឹង​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ទៀត ដោយ​លោក​បាន​ឱ្យ​ដឹង​ថាពេល​នេះ​លោក​​កំពុង​តែ​ប្រមូល​ផ្ដុំ​គ្រាប់​ពូជ​ផ្កា​រំដួល​ជិត​គ្រប់​១លាន​គ្រាប់​ត្រៀម​បាច​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា​ហើយ​។

យោង​តាម​​ការ​បង្ហោះ​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ លោក​ តាន់​​ គីមសួរ​ បាន​បង្ហោះ​ក្ដៅៗ​នេះ​​បាន​ឱ្យ​ដឹង​ថា ​លោក​សូម​ពញាក់​អារម្មណ៍​​ពុកម៉ែ​បងប្អូន​ជនរួម​ជាតិ​​ទាំងអស់​ លោក​និង​ក្រុម​ការងារ​របស់​លោក​នៅ​ពេល​នេះ​បានប្រមូល​​​គ្រាប់​​រំដួល​ជិត​​គ្រប់​ ១លាន​គ្រាប់​ហើយ​​ ​ហើយ​នឹង​ធ្វើ​ការ​លុញ​ជាមួយ​ដី​ជី​ រួច​ប្រើ​យន្តហោះ​តូច​បាចសាច​គ្រប់​កន្លែងនៃ​ប្រទេស​កម្ពុជា​យើង​។

នៅ​ក្នុង​សំណេរ​នោះ​លោក​ តាន់ គីមសួរ ក៏​បាន​ធ្វើ​ការ​រៀបរាប់​ពី​គុណ​ប្រយោជន៍​របស់​​ផ្កា​តំណាងជាតិ​មួយ​នេះ​យ៉ាង​ក្បោះក្បាយ​ដែរ​ថា​ «ផ្កា​រំដួល​គឺ​ជា​ផ្កា​ដែល​ក្រអូប ដែល​ស្អាត ដែល​តំណាង​ជាតិ​ ជា​ប្រភេទ​ដើម​ឈើ​ដែល​ងាយ​ស្រួល​ដុះ​ ធន់​នឹង​កម្ដៅ​ ភ្លើង​ឆេះ​ ស្រប​នឹង​អាកាសធាតុ​ត្រជាក់​បាន​ល្អ​»។

​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ អ្នក​ប្រយុទ្ធ​បៃតង​រូប​នេះ​ និង​ក្រុម​ការងារ​បានរៀបចំ​កម្មវិធី​បាចសាច​គ្រាប់​ពូជ​​ដើម​ឈើ​នៅ​លើ​ទឹក​ដីនៃ​​ប្រទេស​កម្ពុជា​ ព្រោះ​មុន​នេះ ​លោក​ និង​ ក្រុម​ការងារ​ទើប​តែ​បញ្ចប់​យ៉ាង​ជោគជ័យ​នូវ​សកម្មភាព​បាច​សាច​គ្រាប់​ពូជ​ដើមក្ងោក​នៅ​ទឹក​ដី​នៃ​ខេត្ត​កំពង់​ស្ពឺ​៕

សូមចុចអាន តាន់​ គីមសួរ​ រំភើប​ យុទ្ធនាការ​ព្យាបាល​ដំបៅ​ផែន​ដី​បាន​ទទួល​ជោគជ័យ!

Telegram-Troryorng
Share.